ប្រទេសបារាំង ៖ ពិតមែនហើយ មហាជនខ្មែរជាច្រើនកុះករ ហាក់សម្តែង ការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេល តារាចម្រៀងល្បីប្រចាំផលិតកម្ម Galaxy Navatra លោក ខេម ត្រូវហោះទៅ ប្រទេសបារាំងភ្លាមៗ យ៉ាងប្រញាប់ មិនតែប៉ុណ្ណោះ ចំពេលដែលផ្ទុះកូវីដយ៉ាងដូច្នេះ។

លើសពីនេះទៅទៀត បណ្តាអ្នកគាំទ្រ កាន់តែដាក់ចម្ងល់ខ្លាំងឡើង ក្រោយពេល តារាចម្រៀងរូបនេះ បានកាន់កន្ត្រកមានទារក ក្នុងនោះ ពេលទៅដើរលេងនៅទឹកដីប្រទេសបារាំង ព្រមទាំងសរសេរចំណងជើងថា <បើប្រាប់ថាកូនក៏អ្នកមិនជឿដែរនាំBabyដើរលេងម្តង សុខសប្បាយគ្រប់គ្នាណា>

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ថ្មីៗនេះ រូបលោក បានទម្លាយមូលហេតុធ្វើឲ្យ រូបលោក ត្រូវហោះទៅប្រទេសបារាំងភ្លាមៗ បែបនេះក៏ព្រោះ មានមូលហេតុធំៗចំនួន៣ ក្នុងនោះគឺ 

ទី១ ៖ ទៅពិនិត្យសុខភាព ដែលជាធម្មតាទៅហើយ រូបលោក ត្រូវហោះទៅបារាំង ដើម្បីពិនិត្យសុខភាព រៀងរាល់១ឆ្នាំម្តង។

ទី២ ៖ ទៅមើលស្ថានភាពហាងមួយកន្លែងនៅប្រទេសបារាំង ក្រោយពេល ហាងនោះប្រកាសលក់ ដោយរូបលោក និងបងប្រុស មានគម្រោងចង់ចូលហ៊ុនជាមួយគ្នា បើកហាងមួយកន្លែងនៅទីនោះ ព្រោះដោយសារតែ វិបត្តិកូវីដនេះហើយ ទើបធ្វើឲ្យ ហាងមួយចំនួនត្រូវប្រកាសលក់ ក្នុងតម្លៃសមរម្យមួយ មិនដូចកាលគ្មានកូវីដ។

ទី៣ ៖ ត្រូវនាំគូដណ្តឹង ទៅប្រទេសបារាំងសួរសុខទុក្ខបងប្អូន ខណៈពេល ២ឆ្នាំកន្លងមកនេះ ពួកគាត់ មិនបានជួបមុខអ្នកម៉ាក់ និងសាច់ញាតិនៅបារាំង គួរបញ្ជាក់ផងដែរថា មុខមាត់អត្តសញ្ញាណរបស់គូដណ្តឹង រូបលោក ហាក់មិនទាន់បើកចំហនៅឡើយទេ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ខេម
ខេម
ខេម
ខេម
ខេម
ខេម

ប្រភព ៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម