ភ្នំពេញ៖ ដូចដែលគ្រប់គ្នាបានដឹងស្រាប់ហើយថា កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា ពេលនេះ នាងកាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ពីមួយឆ្នាំទៅមួយឆ្នាំ និងមានការគាំទ្រច្រើនពីទស្សនិកជនគ្រប់ទិសទី។ ទទន្ទឹមនឹងនេះ បើនិយាយពីសម្រស់វិញ ពីមួយថ្ងៃទៅមួយថ្ងៃ តារាស្រីសាច់ចាំរូបនេះក៏កាន់តែស្អាត លេចធ្លោ គួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ ពេជ្រ សោភា ទើបតែបានបង្ហាញសម្រស់របស់ខ្លួន នៅលើបណ្ដាញសង្គម ជាមួយនឹងរូបភាពប៉ុន្មានសន្លឹក ដែលស្ទាយ៍លេងខ្លួនបែបខ្យូតៗ ជាមួយរ៉ូខ្លីពណ៌ប្រផះ ដោយក្នុងរូបភាពថ្មីលើកនេះ បានបង្ហាញឲ្យឃើញពីផ្ទៃមុខក្នុងវ័យ ៣៦ឆ្នាំរបស់នាង យ៉ាងជិតៗច្បាស់ៗថា ទោះបីជាវ័យកាន់តែជ្រេទៅមុខទៅហើយក្ដី ប៉ុន្តែសាច់មុខរបស់នាង នៅតែតឹងណែនស្អាត គ្មានស្នាមជ្រីវជ្រួញមិនចាស់់ទៅតាមអាយុសូម្បីបន្តិចឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ តាមរយៈរូបភាពទាំងនោះ នៅពេលដែលជាអ្នកគាំទ្របានឃើញហើយក៏លាន់មាត់សរសើរអំពីសម្រស់ដ៏ក្មេងខ្ចីរបស់តារារូបនេះ ជាច្រើនហូរហែផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]