តារាកម្សាន្ត: ប្រិយមិត្ត ពុកម៉ែ បងប្អូន និងហ្វេនៗដែលជាអ្នកនិយមវិស័យសិល្ប:ចម្រៀង ច្បាស់ណាស់ពិតជាបានស្គាល់កំពូលតារាចម្រៀងសម្លេងស្អក សម្បុរស្រអែម និងបច្ចុប្បន្នជ្រកក្រោមទ្រនំផលិតកម្មដ៏ល្បីឈ្មោះមួយ គឺផលិតកម្មកាឡាក់ស៊ី គឺលោកប៉ុនសុណារិន ឬហៅថាលោក ខេម បានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងជាពិសេសគឺដល់ហ្វេនៗតែម្តង ក្រោយតារាប្រុសរូបនេះបានធ្វើដំណើរទៅកាន់ទឹកដីប្រទេសបារាំង កាលពីពេលថ្មីៗកន្លងទៅនេះផ្ទាល់តែម្តង។

យ៉ាងណាមិញ ក្រោយឈានជើងដល់ប្រទេសបារាំងបានមួយរយ: ស្រាប់តែប៉ុន្មានម៉ោងមុននេះបន្តិច លោកខេមបានបង្ហោះរូបថតមួយសន្លឹកជាមួយនឹងសង្សាររបស់លោក ដោយក្នុងរូបថតលោក និងសង្សារកំពុងតែអង្គុយជិតគ្នា និងកំពុងសម្លឹងមើលទូរស័ព្ទ យ៉ាងស្វីត រហូតធ្វើឲ្យហ្វេនៗដែលជាអ្នកនិយមគាំទ្រលោកនាំគ្នាចូលមកធ្វើការចុចLike, Share, និងComment ជាច្រើនផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម

លោកខេម
លោកខេម
លោកខេម
លោកខេម និងសង្សារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម