ភ្នំពេញ៖  គង់ ចាន់ស្រីមុំ គឺជាតារាសម្តែងម្នាក់ ដែលមានឈ្មោះបោះសម្លេងមួយរូប នៅក្នុងស្រទាប់បេះដូងយុវវ័យ ដោយសារតែតារាមួយរូបនេះមានទេពកោសល្យលើសលប់ និងមានស្នាដៃច្រើនដោយធ្លាប់បានចូលរួមសម្តែងភាពយន្តនិង វីដេអូចម្រៀងខារ៉ាអូខេជាច្រើនផងដែរ ។  

យ៉ាងណាមិញ មកទល់ពេលនេះ អាចនិយាយបានតារាសម្តែងរូបនេះ បានទទួលភាពជោគជ័យបាត់ទៅហើយ នៅក្នុងអាជីពក្នុងវិស័យសិល្បៈ ក្រៅពីនេះទៀត អ្នកនាងក៏មានគ្រួសារនិង​ ថែមទាំងមានកូនស្រីឈ្មោះ មូមូ ដ៏គួរឲ្យស្រលាញ់មួយរូបថែមទៀតផង ប៉ុន្តែសម្រស់ក៏ដូចជារូបរាងដូចជាហាក់នៅស្អាតដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ជាមួយគ្នានេះដែរ ជាធម្មតាគេតែងតែឃើញ អ្នកនាង គង់ ចាន់ស្រីមុំ បង្ហាញខ្លួនជាមួយស្ទាយ៍ និងការតុបតែងខ្លួន តាមបែបសម័យ​ថ្មី ដែលមានភាពទាក់ទាញ និងលេចធ្លោ ជាមួយនិងសម្រស់ដ៏ក្មេងជាងវ័យរបស់អ្នកនាង​។

អ្វីដែលកាន់តែពិសេស នៅមុននេះបន្តិច តារាស្រីកូនមួយតូចច្រលឹងរូបនេះ បានបង្ហោះរូបភាព​ ដែលគ្រោងឈុតអប្សរា ដ៏ស្រស់ស្អាត នឹងប្លែកភ្នែកជាខ្លាំង គយគន់យ៉ាងណា ក៏មិនឆ្អែត ហើយវាក៏ជាលើកទីមួយផងដែរសម្រាប់តារាស្រីរូបនេះបានគ្រោងជាមួយឈុតអប្សរា បែបនេះ៕  

សូមទស្សនារូបភាពខាងក្រោម៖

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ