ភ្នំពេញ៖​ ប្រិយមិត្តទាំងអស់គ្នាប្រាកដជាបានស្គាល់រួចមកហើយពិធីការិនីខ្មៅស្រអែម កញ្ញា​ សុភ័ក្រ កុសុម៉ា  ដែលកញ្ញាតែងតែមានការបង្ហាញនូវស្ទីលប្លែកៗ ធ្វើឱ្យហ្វេនៗមិនចេះជិនណាយ និងនៅតែមានភាពលេចធ្លោ និងអាចទាញយកប្រជាប្រិយភាពពីទស្សនិកជនជាច្រើនផងដែរ។  

មិនតែប៉ុណ្ណោះ ជារឿយៗយើងសង្កេតឃើញថា កញ្ញាតែងតែនិយមចូលចិត្តសំលៀកបំពាក់បែបពណ៌ឆើតៗ និងតែមានស្ទាយ៍ប្លែកៗបម្រើចំណីចក្ខុអ្នកទស្សនាមិនឲ្យដាច់ យ៉ាងណាក៏សម្លៀកបំពាក់កញ្ញាក៏មើលទៅសុីនឹងស្បែករបស់កញ្ញាផងដែរ ជាហេតុធ្វើឲ្យនាង កាន់តែងាយទទួលបានការចាប់អារម្មណ៍ ពីប្រិយមិត្ត ទស្សនិកជន ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកមុននេះមិនប៉ុន្មាននាទី ពិធីការិនីរូបនេះ ក៏បានទម្លាយរូបភាពជាច្រើនសន្លឹករបស់ខ្លួនលើបណ្ដាញសង្គម ស្ដែងឲ្យឃើញពីស្ទីលតែងខ្លួនបែបថ្មី ដែលមិនងាយមានតារាណាហ៊ានតែងខ្លួនដូចនាងឡើយ ក្នុងនោះនាងមកជាមួយនឹង ឈុតខ្មៅខាងក្នុង បូករួមជាមួយនឹងអាវពណ៍ទឹកក្រូចស្រស់លេចតែម្ដង។ លើសពីនេះទៀត កុសុម៉ា ថែមទាំងមកជាមួយស្ទាយ៍សក់ខ្លីកាន់តែប្លែកមួយកម្រិតទៀត។

សូមទស្សនារូបភាពខាងក្រោម៖

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា