រាជធានីភ្នំពេញ ៖ ពិតមែនហើយ កាលនៅជំនាន់ ២០០០ កាលពី១០ឆ្នាំមុន តារាចម្រៀងស្រុកខ្មែរ នៅមិនទាន់ លេចវត្តមានច្រើន កុះករដល់ថ្នាក់នេះទេ ដោយក្នុងនោះ មហាជនភាគច្រើន ស្គាល់តែប៉ុណ្ណោះនាក់ តែប៉ុណ្ណោះ សូម្បីតែ ក្មេងៗក៏ស្គាល់ដែរ។
ជាមួយគ្នា ប្រសិនបើក្រឡេកទៅមើល ការប្រគុំតន្ត្រីមួយ កាលពីឆ្នាំ ២០០៤ តារាចម្រៀង៣រូបនេះ បានចាំដៃគូគ្នាច្រៀងលើឆាក តែមួយ ក្នុងបទ «ពាក្យស្រលាញ់ពាក្យស្អប់» ពិរោះរណ្តំស្រទន់ចិត្ត ជាខ្លាំង ប៉ុន្តែបើនិយាយពី បទដំបូងនោះ គឺច្រៀងដោយ តារាចម្រៀង ៤នាក់ ក្នុងនោះ គឺមាន តារាចម្រៀង ឱក សុគន្ធកញ្ញា តារាចម្រៀងសុគន្ធ និសា តារាចម្រៀង លី លីវ៉ាធីណា និង តារាចម្រៀង ជិន សេរីយ៉ា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើនិយាយពី ការរៀបចំតុបតែងខ្លួនវិញ កាលពីខ្ទង់១០ឆ្នាំមុននេះ ប៉ុននេះគឺ ឡូយស្អាតអស់គេឯងហើយ បើទោះបីឥលូវ អាចនិយាយថាធម្មតាក៏ដោយ ជាពិសេស តារាចម្រៀង ឱក សុគន្ធកញ្ញា វិញ ត្រូវហ្វេនៗ បង្អាប់ថា មើលទៅដូចក្មេងប្រុសខ្លាំងណាស់ ខណៈពេលនេះ Idolម្នាក់នេះ មានស្វាមីកូនទៅហើយនោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]