ភ្នំពេញ៖ ដូចដែរបានដឹងហើយថា ដេន នីក្វាន់ ជាតារាស្រីមួយរូប ដែលមាន មហាជនជាច្រើន បានផ្ទុះការកោតសរសើរពី សម្រស់របស់រូបនាង មិនត្រឹមតែ មានរូបរាងសម្បត្តិស្រស់ស្អាត គួរឲ្យទាក់ទាញទេ សូម្បីតែសម្តីសម្តៅរបស់ តារាស្រីរូបនេះ ក៏ពីរោះទន់ភ្លន់ ធ្វើឲ្យមហាជន កាន់តែពេញចិត្តខ្លាំងឡើង។  

ជាមួយគ្នានេះ ថារូបនាងទៅ ជាមនុស្សវ័យជ្រេទៅហើយ មានអាកប្បកិរិយាគួរឲ្យស្រលាញ់មានសម្រស់ស្រស់ស្អាត តែប្រសិនបើក្រឡេកទៅមើល ក្មួយស្រីតែម្នាក់របស់ខ្លួនវិញ ល្អហួស គឺមិនសមមានឈ្មោះជា កុមារីឡើយ។ លើសពីនេះទៅទៀត ជឿជាក់ថា បងប្អូនមហាជនខ្មែរ ប្រាកដជាស្គាល់ ភាពល្បីល្បាញរបស់ កុមារី ល្អហួស ហៅយ៉ាយ៉ា នេះច្រើនគ្នាហើយ មិនថា ជាអាកប្បកិរិយា ឥរិយាបថទេ សូម្បីតែ សម្រស់ក៏មិនទៅណាឆ្ងាយពីមីងគេដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះតារាស្រី ដេន នីក្វាន់ និង ល្អហួស បានថតរូបជាមួយគ្នាក្នុងមូដសម្លៀកបំពាក់បែបប្រពៃណី លើសពីនេះនៅពេលជិតគ្នាបែបនេះ ធ្វើឲ្យហ្វេនៗ លាន់មាត់សរសើរមិនដាច់ពីមាត់ពីសម្រស់មីងក្មួយទាំងពីរនេះ ពោលគឺ ល្អហួស ពិតជាស្រស់ស្អាតខ្លាំងប្រៀបដូចពេញក្រមុំទៅហើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖

ដេននី ក្វាន់
ល្អហួស
ដេន នីក្វាន់ និង ក្មួយស្រី
ដេន នីក្វាន់ និង ក្មួយស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់