តារាកម្សាន្ត: ជឿជាក់ថា ប្រិយមិត្ត ពុកម៉ែ បងប្អូន ដែលជាអ្នកនិយមគាំទ្រ និងតាមដានព័ត៌មានសិល្ប:កម្សាន្ត ច្បាស់ណាស់ពិតជាធ្លាប់បានទទួលជ្រាបអំពីជីវិតអាពាហ៍ពិពាហ៍របស់តារាស្រីល្បីល្បាញចំនួន៤ដួង គឺអ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ នីសា អ្នកនាង ពេជ្រ សូលីកា និងអ្នកនាង តូតា ដែលសុទ្ធសឹងតែមានស្វាមីជាអ្នកជំនួញ មានទ្រព្យធន ឈ្មោះជាគហបតី និងថែមទាំងមួយចំនួនទៀតមានឈ្មោះជាអណិកជនថែមទៀតផង។

ជាក់ស្តែង ខាងក្រោមនេះជាប្រវត្តិការងារ និងមុខរបររបស់ស្វាមីតារាស្រីល្បីលំដាប់ប្រទេសទាំង៤នាក់ខាងលើនេះ÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១/.ស្វាមីអ្នកនាង សុគន្ធ នីសា

អ្នកនាង សុគន្ធ នីសា និងស្វាមូ

ស្វាមីរបស់តារាស្រីរូបនេះ ជា​អ្នកជំនួញធំម្នាក់ ដែល​​​មាន​ភាគ​ហ៊ុន​ធំ​មួយ​នៅក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ដ៏ល្បី​ឈ្មោះ​ និង ជា​អាណិកជន​ខ្មែរអាមេរិកថែមទៀតផង។

២/.ស្វាមីអ្នកនាង ឱក សុគន្ធកញ្ញា

អ្នកនាង ឱក សុគន្ធកញ្ញា

ជឿជាក់ថា ប្រិយមិត្តច្បាស់ជាបានស្គាល់ស្វាមីតារាចម្រៀងស្រីដ៏ល្បីប្រចាំផលិតកម្មហង្សមាសជាក់ជាមិនខាន ដោយលោកតែងតែចេញមុខជារឿយៗតាមរយ:រូបថតជាមួយភរិយា និងកូនប្រុសនៅលើបណ្តាញសង្គម។ ជាក់ស្តែងស្វាមីរបស់តារាស្រីរូបនេះ  មានងារជាឧកញ៉ា និងជាប្អូនប្រុសរបស់ថៅកែ ផលិតកម្មរស្មីហង្សមាស ដែលក៏ជាអ្នកជំនួញម្នាក់ផងដែរ។

៣/. អ្នកនាង ពេជ្រ សូលីកា

អ្នកនាង ពេជ្រ សូលីកា និងស្វាមី

មិនខុសអ្វីពីស្វាមីរបស់អ្នកនាង ឱក សុគន្ធកញ្ញាប៉ុន្មានទេ ស្វាមីតារាស្រីសម្លេងផ្អែមពិរោះ ពេជ្រ សូលីកា ក៏តែងតែចេញមុខជារឿយៗតាមរយ:រូបថតបង្ហោះលើគណនីហ្វេសប៊ុកជាមួយភរិយា និងកូនផងដែរ។ ចំណែកឯមុខរបរវិញទៀតសោត លោកក៏ជាអណិកជន អូស្ត្រាលីរូបសង្ហាមួយរូបដែលកំពុងតែជោគជ័យយ៉ាងខ្លាំង​ទៅ​លើ​មុខ​ជំនួញ​ស្រា​ក្រហម(Wine)។

៤/.អ្នកនាង ម៉ាក់សែនសូនីតា(តាតា)

អ្នកនាង ម៉ាក់សែនសូនីតា និងស្វាមី

តាមការបញ្ជាក់ក្នុងកម្មវិធី Talk Show 3Fun កាលពីពេលកន្លងទៅ តារាស្រី តូតា បានទម្លាយឲ្យដឹងថា ស្វាមីរបស់អ្នកនាងគឺជាអ្នករកស៊ីខាងអចលនទ្រព្យ ហើយក៏មានកសិដ្ឋានចិញ្ចឹមមាន់ គោ ពពែ និងមានមុខរបរផ្សេងៗទៀត ព្រមទាំងធ្លាប់ជាអ្នកនិពន្ធ និងជាម្ចាស់ផលិតកម្មម្នាក់ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា