តារាកម្សាន្ត: ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន ពិតជាបានស្គាល់នៅកំពូលតារាចម្រៀងស្រីបីរូបគឺអ្នកនាង ឱក សុគន្ធកញ្ញា កញ្ញា មាស សុខសោភា និងអ្នកនាងសុគន្ធ នីសា ដែលសុទ្ធសឹងជាកំពូកតារាចម្រៀងប្រឡូកក្នុងវិស័យសិល្ប:ជិត២០ឆ្នាំ និងទទួលបានការគាំទ្រខ្លាំង អមដោយប្រជាប្រិយភាពនិងការនិយមចូលចិត្តពីសំណាក់ហ្វេនៗដែលជាអ្នកគាំទ្រផងដែរ។

យ៉ាងណាមិញ ទោះបីជាមានអាជីពជាតារាចម្រៀងដូចគ្នាក៏ពិតមែន ប៉ុន្តែនៅពីក្រោយភាពល្បីល្បាញ និងកុមារភាព តារាស្រីជោគជ័យលើវិស័យសិល្ប:ទាំងបីដួងខាងលើនេះ គឺសុទ្ធសឹងតែមានទីកន្លែងកំណើតខុសៗដោយនៅក្នុងនោះរួមមាន÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១/.តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស សុគន្ធ នីសា :

អ្នកនាង សុគន្ធ នីសា

តារាស្រីសម្លេងផ្អែមពិរោះរូបនេះ កើតនៅថ្ងៃទី១ ខែឧសភា  ឆ្នាំ១៩៨៣ និងមានស្រុកកំណើតនៅ ខេត្តក្រចេះ ប្រទេសកម្ពុជា។ 

២/. តារាចម្រៀងប្រចាំផលិតកម្មរាម មាស សុខសោភា :

កញ្ញា មាស សុខសោភា

តារាស្រីរូបនេះ កើតនៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ១៩៨៤ និងមានស្រុកកំណើតនៅ​ខេត្ត​កំពង់​ស្ពឺ

៣/..តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស ឱក សុគន្ធកញ្ញា :

អ្នកនាង ឱក សុគន្ធកញ្ញា

ខុសប្លែកពីតារាចម្រៀង២រូបខាងលើនេះ អ្នកនាង ឱក សុគន្ធកញ្ញា កើតនៅថ្ងៃទី១៤ ខែ​ កញ្ញា ឆ្នាំ​ ១៩៨៧ និងមានទីកន្លែងកំណើតនៅ ខណ្ឌចំការមន រាជធានីភ្នំពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា