រាជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់ថា បងប្អូន ប្រាកដជាស្គាល់ច្បាស់ស្ទើរគ្រប់ៗគ្នាហើយ ពីប្រជាប្រិយភាពរបស់ តារាចម្រៀង អ៊ីណូ ដែលធ្វើឲ្យ មហាជនផ្ទុះសំណើចរាល់ពេល វត្តមានរូបលោកសម្តែងលើឆាកម្តងៗ មិនតែប៉ុណ្ណោះ រូបលោក ក៏ត្រូវបាន គេសម្គាល់ឃើញ ជាតារាចម្រៀងមួយរូប ដែលមានMeme ច្រើនជាងផងដែរ។
ជាមួយគ្នា ក្នុងនាមជា តារាចម្រៀងល្បីម្នាក់ ក្នុងស្រទាប់យុវវ័យ រូបលោក ទទួលបានកោតសរសើរ មិនអង្គុយរងចាំតែ ឡើងឆាកច្រៀងតែមួយមុខ ដោយឆ្លៀតពេល រូបលោក បានបើកដំណើរការ ការ៉ាសលក់រថយន្ត ដែលត្រូវបាន មហាជន ដឹងថា កំពុងតែដំណើរការ រលូនជាខ្លាំង ដោយរថយន្តលក់ដាច់ ជារៀងរាល់ថ្ងៃ តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ស្របពេល ការ៉ាស់លក់រថយន្ត ហាក់ដំណើរការទៅមុខ យ៉ាងដូច្នេះ រូបលោក បានប្រកាសមុខរបរថ្មី លក់សម្លៀកបំពាក់ ដោយរូបលោកបានប្រាប់ឲ្យដឹងថា ហាងរបស់រូបលោក មានឈ្មោះ «អ៉ីណូហ្វេសសិន» នៅក្បែរ ផ្សារទំនើបអ៊ីអ៊ន២ ក្នុងនោះ ដំណាក់កាលដំបូងនេះ រូបលោក សំដៅតែ ការលក់អាវ តែប៉ុណ្ណោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com