ភ្នំពេញ៖ តារាស្រីកូនកាត់ខ្មែរ អាល្លឺម៉ង កញ្ញា ម៉ៃយ៉ា បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនគ្រប់ស្រទាប់។ ជាពិសេស តារារូបនេះ គេឃើញថាមានរូបសម្ផស្សស្អាតបែបកូនកាត់ ហើយស្របពេលដែលនាងតុបតែងខ្លួនម្ដងៗ មើលទៅស្រស់សោភា គួរឲ្យចាប់អារម្មណ៍ខ្លាំង។ ក្នុងនោះដែរ បើនិយាយរឿងការងារវិញ គេសង្កេតឃើញនាងមានភាពមមាញឹកច្រើនជាងមុន មិនថាធ្វើពិធីការិនី ឬថតសម្អាងការឡើយ។
យ៉ាងណាមិញក្រៅពីការងារសិល្បៈ កញ្ញា ម៉ៃយ៉ា ក៏មានមុខរបរលក់ផលិតផលថែរក្សាសម្រស់ផងដែរ។ លើសពីនេះទៅទៀត ចាប់តាំងជោគជ័យទាំងការងារសិល្បៈ និងជំនួញរួចមក គេឃើញជីវិតឯកជនតារាស្រីសាច់សខ្ចីរូបនេះ កាន់តែហ៊ឺហារជាងមុន ហើយថែមទាំងមានឡានស៊េរីទំនើបជិះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួុយ៉ាង អ្វីដែលកាន់គួតឲ្យចាប់អារម្មណ៍ខ្លាំងនោះ ថ្មីៗនេះ កញ្ញា ម៉ៃយ៉ា បានបង្ហោះរូបគ្រែឈើមួយ ដែលបានឆ្លាក់ឡើងយ៉ាងស្អាតប្រណីតតែម្ដង។ ខណៈពេលដែលបង្ហោះរូបគ្រែ នាងក៏បានបង្ហើបពីតម្លៃគ្រែ ដែលគ្រែនោោះមានតម្លៃដល់ទៅ ២ម៉ឺនដុល្លារឯណោះ ចំណែកគ្រែមួយនេះ ជាកាដូរដែលប៉ានាងទិញជូនកាលពីជាង១៧ឆ្នាំមុន។ ជាមួយគ្នានេះដែរ ក្រោយអ្នកលេងបណ្ដាញសង្គម និងហ្វេនបានដឹងពីតម្លៃគ្រែរួច នាំគ្នាចំហរមាត់ បើកភ្នែកធំៗគ្របើគ្នាតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]