ភ្នំពេញ៖ ជាការពិតណាស់ ក្រោយទទួលបានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់រួចមក ឌី សូនីតា បាន ឆក់យកបេះដូងគាំទ្រ មហាជនខ្មែរជាច្រើននាក់ ក៏ព្រោះតែរូបថតឃ្យូតៗរបស់កូនស្រី ដែលត្រូវនាងតែងតែបង្ហោះឲ្យអ្នកគាំទ្រ បានទស្សនានិងក្នាញ់កូនស្រីខ្លួនជាខ្លាំង។  

ជាការពិតណាស់ បើទោះបី តារាស្រីរូបនេះ ហាក់ស្ងាត់ពីសិល្បៈបន្តិចមែនក៏ប្រជាប្រិយភាព របស់នាងនៅតេមានការគាំទ្រខ្លាំងដដែល។ ក្រៅពីនេះ អ្នកនាង ក៏មានរូបសម្បត្តិស្អាតស្រាប់ ដែលជាអំណោយមកពីធម្មជាតិមកផងដែរ ដែលនេះធ្វើឱ្យកេរ្តិ៍ឈ្មោះតារាមួយដួងនេះ នៅតែខ្ពស់ត្រដែត មិនខុសពីប៉ុន្មានឆ្នាំមុនឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅមុននេះបន្តិច អ្នកនាង ឌី​ សូនីតា បានបង្ហោះរូបភាពថ្មីៗនេះជាច្រើនសន្លឹក បង្ហាញពីសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួន ទៅក្នុងបណ្តាញសង្គម ដោយឈុតរ៉ូបពណ៍ខ្មៅវាលខ្នង បញ្ចេញសាច់យ៉ាងស៊ិចស៊ីធ្វើឲ្យអ្នកទស្សនាសឹងតែភ្លឹកទៅហើយ។

មិនតែប៉ុណ្ណោះ នាងថែមទាំងបានបង្ហាញរូបរាងស្វែល ល្វត់ល្វន់របស់អ្នកនាងក្នុងរ៉ូបខ្មៅនេះយ៉ាងទាក់ទាញខ្លាំងបំផុត សរុបមកទាំងសម្រស់ និងការតុបតែងខ្លួនគឺពិតជាស្អាតខ្លាំង គ្មានទាស់ត្រង់ណាឡើយ បើទោះបីជាតារាស្រីរូបនេះមានកូនស្រីមួយទៅហើយក្តី៕  

សូមទស្សនារូបភាពខាងក្រោម៖

ឌី​ សូនីតា
ឌី​ សូនីតា និង កូនស្រី
ឌី​ សូនីតា
ឌី​ សូនីតា
ឌី​ សូនីតា
ឌី​ សូនីតា
ឌី​ សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌី សូនីតា