រាជធានីភ្នំពេញ ៖ ពិតមែនហើយ ជាពិធីការិនីល្បីឈ្មោះ លំដាប់ប្រទេស អ្នកនាង ស៊ឹម សូលិកាដែលត្រូវបាន គេដឹងថា ជានារីដែលមានជីវិត សែនត្រចះត្រចង់ជាខ្លាំង ជាពិសេសក្រោយ បានចាប់ដៃជាមួយនឹង ពិធីករ អេង ឫទ្ធី ដែលជា អ្នកមានមុខមាត់ក្នុងការងាររាជការ ថែមទាំង ជាអតីតដៃគូពិធីករជាមួយរូបនាង។

យ៉ាងណាមិញ រូបនាង ក៏ត្រូវបាន អ្នកនិយមលេងស៊េរីរថយន្តជាច្រើន ចាត់ទុកជា តារាស្រីម្នាក់ ក្នុងចំណោមតារាមួយចំនួនទៀត ដែលមាន រថយន្តកម្មសិទ្ធិជាច្រើនគ្រឿង ក្នុងនោះក៏ សុទ្ធតែជា ស៊េរីថ្មីខ្ពស់ទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ថ្មីៗនេះ រូបនាង បានទម្លាយរូបថតប៉ុន្មានសន្លឹកផ្អែមល្អែម ជាមួយនឹងស្វាមី ក្នុងរថយន្តពណ៌ខ្មៅរលោងថ្មី បើនិយាយពីផ្នែកខាងក្នុងវិញ គឺប្រណីតខ្លាំង លើសពីនេះទៅទៀត រថយន្តនេះទៀតសោត ត្រូវបានគេធ្លាប់ដឹងថា ជារថយន្តដែលមាន ប្រជាប្រិយជាងគេសម្រាប់ មន្ត្រីការទូត។

ជាមួយគ្នានេះ រថយន្តត្រូវបានគេមហាជនស្គាល់ថា ជាស៊េរី  Mercedes S-Class ឆ្នាំ២០២១ ដែលតម្លៃនៅក្រៅប្រទេស លោតដល់ខ្ទង់សែនដុល្លារឯណោះ តម្លៃទាបបំផុតគឺ ចាប់ពីជាង ១០ម៉ឺនដុល្លារឡើង ហើយបើ សម្រាប់តម្លៃគិតមកដល់ ក្នុងកម្ពុជា ប្រាកដណាស់ថាខ្ពស់ជាងនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម សូលីកា