ភ្នំពេញ៖ ពិតណាស់ មួយរយៈចុងក្រោយនេះគេសង្គេតឃើញ មានតារាសម្ដែងស្រីពន្លកថ្មី៤ដួង ហាក់ដូចជាកាន់តែ មានសន្ទុះនៃការគាំទ្រយ៉ាងច្រើនក្រៃលែងពី សំណាក់ទស្សនិកជន បន្ទាប់ពីពួកគេបានដើរតួ ក្នុងរឿងភាគខ្មែរជាច្រើនរួចមក។ ពោលតារាស្រីវ័យក្មេងដែលកំពុង ផ្ទុះការគាំទ្រខ្លាំងនាពេលបច្ចុប្បន្ននេះរួមមាន៖តារាស្រីវ័យក្មេង នូ ណា ឈិន មុន្នីនាថ ពៅ ពិសី និង អាង សុជាតា។  

ជាមួយគ្នានេះដែរ  មានហេតុផលគួបផ្សំជាច្រើន ដែលបណ្ដាលឲ្យ តារាស្រីវ័យក្មេងទាំង៤ដួងនេះ ទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពលឿន រហូតឈានដល់ខ្លះក្លាយជាតួឯកបែបនេះ ក៏ព្រោះតែពួកគេ ជាតារាដែលមាន ទាំងទេពកោសល្យសម្ដែង បានយ៉ាងសាកសម ទៅតាមអ្វីដែលខាងផលិតកម្មក៏ដូចជាក្រុមហ៊ុនផ្សេងៗចង់បាន លើសពីនេះ ព្រមទាំងមានសម្រស់និងមុខមាត់ស្រស់ស្អាត តាមបែបធម្មជាតិ អមដោយថ្ពាល់ខួច មានមន្តស្នេហ៍ទៀតផង។។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សព្វថ្ងៃនេះថ្វីបើ ពួកគេជាតារាវ័យក្មេងចំណូលថ្មីក៏ពិតមែន ក៏ប៉ុន្តែពួកគេបានជោគជ័យយ៉ាងខ្លាំងនៅលើវិថីសិល្បៈនាពេលបច្ចុប្បន្ន មិនចាញ់តារារៀមច្បងប៉ុន្មាននោះទេ។ ជាក់ស្ដែង គេសង្គេតឃើញ ពួកគេលេចមុខក្នុងវិស័យភាពយន្តរឿងភាគជាបន្តបន្ទាប់ ជាងនេះទៅទៀតក៏មមាញឹកនឹងការថតស្ពត សម្អាងការផ្សេងៗផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ឈិន មុន្នីនាថ
ឈិន មុន្នីនាថ
ពៅ ពិសី
ពៅ  ពិសី
នូ ណា 
នូ ណា 
អាង សុជាតា
អាង សុជាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នូណា