ភ្នំពេញ៖ ពិតណាស់ មួយរយៈចុងក្រោយនេះ នូ ណា ជាតារាសម្ដែងស្រីពន្លកថ្មី ហាក់ដូចជាកាន់តែ មានសន្ទុះនៃការគាំទ្រយ៉ាងច្រើនខ្លាំងពី សំណាក់ទស្សនិកជន បន្ទាប់ពីបានដើរតួ ក្នុងរឿង«សិសិរដូវក្នុងបេះដូង» រួចមក។

យ៉ាងណាមិញ ហេតុផលដែលបណ្ដាលឲ្យ នូ ណា មានប្រជាប្រិយភាពលឿនបែបនេះ ក៏ព្រោះតែនាង ជាតារាមួយរូបដែលមាន ទាំងទេពកោសល្យសម្ដែង បានយ៉ាងសាកសម ព្រមទាំងមានសម្រស់និងមុខមាត់ស្រស់ស្អាត តាមបែបធម្មជាតិ អមដោយថ្ពាល់ខួច មានមន្តស្នេហ៍ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ នូ ណា បានធ្វើឲ្យមហាជនរាល់គ្នា​ ឈ្លក់វង្វេងនឹងសម្រស់របស់នាងសារជាថ្មី បន្ទាប់ពីឃើញរូបភាព ជាច្រើនសន្លឹករបស់នាង ក្នុងសម្លៀកបំពាក់ ខោខៅប៊យ អាវខ្លីពណ៌ខ្មៅមួយកំណាត់ខ្លួន ជាមួយនឹងសក់វែងអន្លាយ អមនឹងស្ទាយ៍ បែបខ្យូត ទេសភាពព្រៃឈើទៀតនោះ ជឿជាក់ថា មានហ្វេនៗមិនតិចនាក់ទេ បានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ តារាស្រីវ័យក្មេងរូបស្រស់រូបនេះ ក្នុងទឹកមុខបង្កប់ដោយស្នាមញញឹម ស្រស់ប្រិមប្រិយបែបនេះ៕  

សូមទស្សនារូបភាពខាងក្រោម៖

 នូ ណា
 នូ ណា
 នូ ណា
 នូ ណា
 នូ ណា
 នូ ណា
 នូ ណា
 នូ ណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នូណា