ភ្នំពេញ៖ សព្វថ្ងៃនេះ ពិធីការិនីដ៏ល្បីឈ្មោះ កញ្ញា សុភ័ក្រ កុសុម៉ា កាន់តែមានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាច្រើន ទៅលើសមត្ថភាពយ៉ាងប៉ិនប្រសប់ជាមួយនឹងវោហាស័ព្ទចាក់ទឹកមិនលិច ដែលផ្ដល់ជាភាពរីករាយសម្រាប់អ្នកទស្សនាទាំងឡាយ។
មិនត្រឹមតែមានភាពជោគជ័យនោះទេ តែក្រឡេកទៅមើលពីការលេងខ្លួន ក៏ដូចជា ជីវិតរស់នៅប្រចាំថ្ងៃរបស់ តារាស្រីរូបនេះ ឃើញថាពិតជាមានស្ទាយ៍ទាក់ទាញ និងមានភាពស៊ីវីល័យយ៉ាងខ្លាំង ជាមួយនឹងឈុតសម្លៀកបំពាក់ដ៏ពេញនិយម ថែមទៀតផង។ ជាពិសេស ថ្មីៗនេះ កញ្ញា សុភ័ក្រ កុសុម៉ា ក៏បានធ្វើការបើកបង្ហាញពីទីកន្លែងសម្រាប់ដាក់សម្លៀកបំពាក់ និងរបស់របរផ្សេងៗទៀត សម្រាប់ប្រើប្រាស់នៅក្នុងអាជីពសិល្បៈរបស់នាង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នៅក្នុងនោះ អាចនិយាយបានថា បន្ទប់ដាក់សម្លៀកបំពាក់របស់នាង គឺមានការរៀបចំតែងលម្អបានយ៉ាងស្រស់ស្អាត មានភាពធំទូលាយ មានទូជាច្រើនសម្រាប់ដាក់របស់របរ ទៅតាមប្រភេទឈុតនីមួយៗ យ៉ាងមានរបៀបរៀបរយ មិនថាជា ស្បែកជើង កាបូប ខោអាវ និងគ្រឿងអលង្កាជាដើម។
អ្វីដែលសំខាន់នោះគឺ របស់របរប្រើប្រាស់ដែលជាឈុតសម្លៀកបំពាក់របស់នាង គឺសុទ្ធតែម៉ូដដ៏ពេញនិយម ស្អាតៗ សម្រាប់ទុកប្រើប្រាស់ នៅពេល ទៅកម្សាន្ត ចូលរួមកម្មវិធី ឬធ្វើការងារសិល្បៈផ្សេងៗ ផងដែរ៕
សូមទស្សនារូបភាព និង វិដេអូ ខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]