ភ្នំពេញ៖ ដោយសារតែមានសមត្ថភាពនៅក្នុងវិស័យសិល្បៈចម្រៀង បច្ចុប្បន្ននេះ តារាចម្រៀងស្រីវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា កាន់តែទទួលបាននូវការពេញចិត្តពីសំណាក់ហ្វេនៗជាច្រើន ជាមួយនឹងបទចម្រៀងដ៏ពេញនិយមនិងត្រូវចិត្តអ្នកស្ដាប់យ៉ាងខ្លាំង ផងដែរ។ 

ជាក់ស្ដែង មិនត្រឹមតែមានឈ្មោះបោះសម្លេងនៅក្នុងការងារសិល្បៈតែប៉ុណ្ណោះទេ តារាស្រីរូបនេះ ក៏ត្រូវបានមហាជនជាច្រើនធ្វើការតាមដាន និងចាប់អារម្មណ៍ទៅលើ ការតុបតែងខ្លួននៅក្នុងជីវិតប្រចាំថ្ងៃ ដែលមានភាពលេចធ្លោ និងទាន់សម័យ ខណៈដែលពីមួយឈុតទៅមួយឈុតគឺសុទ្ធសឹងតែមានភាពសាកសម បង្ហាញពីសម្រស់ល្អឥតខ្ចោះ ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ថ្មីៗនេះ កញ្ញា រ៉េត ស៊ូហ្សាណា ក៏បានបញ្ចេញនូវរូបភាពរបស់ខ្លួនជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួន ដោយនៅក្នុងនោះដែរ តារាស្រីរូបនេះ បានតុបតែងខ្លួនក្នុងស្ទាយ៍ស៊ិចស៊ី ជាមួយនឹងខោខ្លី អាវវាលបញ្ចេញសាច់រឹបរាង អង្គុយនៅក្នុងឡាន បង្អួតសម្រស់ និងរាងកាយដ៏ស្រស់ស្អាត ព្រមទាំងមានទឹកមុខស្រស់ស្រាយ ដែលកាន់តែអង្រួនចិត្តអ្នកទស្សនាជាច្រើន និងមិនអាចដកក្រសែភ្នែក ចេញពីភាពស្រស់ស្អាតរបស់នាង បានឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

រ៉េត ស៊ូហ្សាណា 
រ៉េត ស៊ូហ្សាណា 
រ៉េត ស៊ូហ្សាណា 
រ៉េត ស៊ូហ្សាណា 
រ៉េត ស៊ូហ្សាណា 
រ៉េត ស៊ូហ្សាណា បង្អួតសម្រស់ក្នុងឈុតដ៏ទាក់ទាញ
រ៉េត ស៊ូហ្សាណា បង្អួតសម្រស់ក្នុងឈុតដ៏ទាក់ទាញ
រ៉េត ស៊ូហ្សាណា បង្អួតសម្រស់ក្នុងឈុតដ៏ទាក់ទាញ
រ៉េត ស៊ូហ្សាណា បង្អួតសម្រស់ក្នុងឈុតដ៏ទាក់ទាញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា