ឆ្លងមេរោគផ្សិតនៅត្រចៀក អាចប៉ះពាល់ត្រចៀកផ្នែកខាងក្រៅ។ ការឆ្លងរោគផ្សិតនេះ អាចបណ្ដាលឲ្យអ្នកជំងឺបាត់បង់ការស្ដាប់ ឬខ្សោយការស្ដាប់នៅត្រចៀកដែលមានបញ្ហា និងអាចមានឡើងក្រហម និងឈឺចាប់នៅត្រចៀកនោះផងដែរ។ ពេលឆ្លងផ្សិតនៅត្រចៀក ធ្វើឲ្យយើងមានអារម្មណ៍មិនស្រួលនៅត្រចៀក ទៅតាមស្ថានភាពនៃការបង្ករោគនោះដែរ។
រោគសញ្ញានៃការឆ្លងមេរោគត្រចៀកផ្សិត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះគឺជារោគសញ្ញាសំខាន់ៗមួយចំនួនកើតមានបើយើងមានបញ្ហាផ្សិតនៅត្រចៀក៖
- ត្រចៀកឡើងក្រហម
- មានការឈឺចាប់នៅត្រចៀក
- រមាស់ត្រចៀក
- ណែនក្នុងត្រចៀក
- មានសារធាតុរាវខាប់ៗពណ៌លឿងចេញពីត្រចៀក (អាចខ្មៅ ឬស)
- បញ្ហានៃការស្ដាប់រួមទាំងការខ្សោយការស្ដាប់
ការឆ្លងរោគផ្សិតនៅត្រចៀក ត្រូវការការពិនិត្យ និងព្យាបាលដោយគ្រូពេទ្យជំនាញ គ្រូពេទ្យក៏ត្រូវដឹងពីប្រវត្តិជំងឺរបស់យើងផងដែរ។ បើសិនជាយើងមានជំងឺទឹកនោមផ្អែម ឬប្រព័ន្ធភាណស៊ាំចុះខ្សោយ យើងទំនងជាងាយនឹងមានបញ្ហាច្រើនជាងអ្នកធម្មតា ពីការរោគផ្សិតនៅត្រចៀក។
២. មូលហេតុបង្ក
ផ្សិតចូលចិត្តបរិស្ថានដែលមានសំណើម ហើយសកម្មភាពមួយចំនួនដូចជាហែលទឹក ធ្វើឲ្យទឹកចូលត្រចៀក ជាមូលហេតុបង្កមួយនាំឲ្យមានឆ្លងរោគផ្សិត។ ដូចក្នាដែរ គ្នាយើងគួរកាត់បន្ថយការប្រើប្រាស់សំឡីត្បាល់ត្រចៀក ព្រោះថាអាចធ្វើឲ្យយើងបាត់បង់អាចម៌ត្រចៀកដែលជារនាំងការពារត្រចៀក ដែលជាំហេតុធ្វើឲ្យងាយឆ្លងរោគផ្សិត។
អ្នកមានជំងឺទឹកនោមផ្អែម ជំងឺខ្យោយប្រព័ន្ធភាពស៊ាំ អ្នកមានជំងឺត្រអក និងមានរបួសនៅត្រចៀក ងាយនឹងកើតមានបញ្ហាផ្សិតនៅត្រចៀកនេះដែរ។
៣. រោគវិនិច្ឆ័យ
បើគ្នាយើងមានចេញរោគសញ្ញាដូចបានរៀបរាប់ខាងលើ គួរទៅជួបគ្រូពេទ្យដើម្បីបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលត្រឹមត្រូវ។ គ្រូពេទ្យនឹងពិនិត្យត្រចៀក ដោយប្រើឧបករណ៍តូចមួយដើម្បីមើលទៅក្នុងត្រចៀក ដើម្បីបានឃើញច្បាស់រន្ធត្រចៀក និងក្រដាសត្រចៀក។
បើសិនជាត្រចៀកមានហៀរចេញសារធាតុរាវទៀតនោះ គ្រូពេទ្យអាចនឹងយកសំណាកដើម្បីពិនិត្យមើលថាមានបញ្ហាបង្កឡើងដោយផ្សិត ឬបាក់តេរី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]