ភ្នំពេញ៖ ងាកមកចាប់អារម្មណ៍លើពិធីករញញឹមស្រស់លោក វី យ៉ារ៉ូ បច្ចុប្បន្នតារាប្រុសរូបនេះ កាន់តែមានភាពល្បីល្បាញខ្លាំងគួរឲ្យកត់សម្គាល់។ ម្យ៉ាងវិញទៀត ពីមួុឆ្នាំទៅមួយឆ្នាំ គេឃើញកម្លោះសង្ហារូបនេះ មានភាពមមាញឹកនឹងការងារសិល្បៈច្រើន មិនថាធ្វើពិករ ថតស្ពត ឬសម្ដែងរឿងឡើយ។ ជាពិសេស ថ្មីៗនេះលោកកាន់តែទទួលបានប្រជាប្រិយភាព និងមានការគាំទ្រច្រើនពីមហាជនគ្រប់ស្រទាប់តែម្ដង។

យ៉ាងណាមិញ បន្ទាប់ពីជោគជ័យលើវិថីសិល្បៈអស់ជាច្រើនឆ្នាំ ថ្មីៗនេះលោក យ៉ារ៉ូ បានទិញផ្ទះថ្មីយ៉ាងស្កឹមស្កៃ ដែលជាញើសឈាមខំរកមកជាច្រើនឆ្នាំកន្លងមកនេះ។ លើសពីនេះទៅទៀត បើក្រឡេកមើលពីជីវភាពវិញ ឃើញថាល្អប្រើស រហូតលោកប្រើជីវិតយ៉ាងហ៊ឺហារតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បន្ទាប់ពីទិញផ្ទះរួច មុននេះលោក យ៉ារ៉ូ បានបង្ហាញពីទិដ្ឋភាពក្នុងផ្ទះ ដែលបានរៀបចំរួចរាល់ ម្យ៉ាងបើមើលតាមការដេគ័រផ្ទះ តារារូបនេះជ្រើសយកនូវពណ៌ទឹកប៊ិចដែលខ្លួនស្រលាញ់ថែមទៀតផង។ មិនតែប៉ុណ្ណោះ គ្រប់ជ្រុង នៃបន្ទប់នីមួយៗ មើលទៅឃើញថាស្អាតប្លែកត្រជាក់ភ្នែកតែម្ដង។ ក្នុងនោះដែរ បើងាកទៅចាប់អារម្មលើគ្រឿងសង្ហារិមវិញ តារារូបនេះបានជ្រើសយកសុទ្ធតែប្រណីត និងទាន់សម័យផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក វី យ៉ារ៉ូ 
  លោក វី យ៉ារ៉ូ 
  លោក វី យ៉ារ៉ូ 
ទិដ្ឋភាពក្នុងផ្ទះ  លោក វី យ៉ារ៉ូ 
ទិដ្ឋភាពក្នុងផ្ទះ លោក វី យ៉ារ៉ូ 
ទិដ្ឋភាពក្នុងផ្ទះ លោក វី យ៉ារ៉ូ 
ទិដ្ឋភាពក្នុងផ្ទះ លោក វី យ៉ារ៉ូ 
ទិដ្ឋភាពក្នុងផ្ទះ លោក វី យ៉ារ៉ូ 
ទិដ្ឋភាពក្នុងផ្ទះ លោក វី យ៉ារ៉ូ 
ទិដ្ឋភាពក្នុងផ្ទះ លោក វី យ៉ារ៉ូ 
ទិដ្ឋភាពក្នុងផ្ទះ លោក វី យ៉ារ៉ូ 
ទិដ្ឋភាពក្នុងផ្ទះ លោក វី យ៉ារ៉ូ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី យ៉ារ៉ូ