តារាកម្សាន្ត៖ ជឿជាក់ថា ប្រិយមិត្តប្រហែលជានៅចាំបាន តារាចម្រៀងវ័យក្មេង លីន សោម៉ា ដែលធ្លាប់ជាម្ចាស់ពានកម្មវិធី «ផ្កាយរះក្នុងសួន» និងជាអតីតបេក្ខភាពដ៏មានសមត្ថភាពម្នាក់ ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៣។

ក្នុងនោះទៀតសោត លីន សោម៉ា ក៏ជាក្មេងស្រីម្នាក់ ដែលមានសម្លេងពីរោះ ច្រៀងបទពីដើមៗបានយ៉ាងក្រលួចលន្លង់លន្លោច រហូតមហាជនពេញចិត្តគ្រប់គ្នា ពិសេសគឺអត្តចរិតស្រគត់ស្រគំរបស់នាងផ្ទាល់តែម្ដង។
យ៉ាងណាមិញ ស្របនឹងពេលវេលាកន្លងទៅជាច្រើនឆ្នាំ ពេលនេះ លីន សោម៉ា ក៏ពេញរូបពេញរាងក្រមុំស្ដូកទៅហើយ។ ហើយបើងាកមកមើលការតែងខ្លួនរបស់នាងពេលនេះ ក៏ប្រែពីខុសមុនឆ្ងាយតែម្ដង ពោលគឺនាងវិវត្តន៍ខ្លួនឯងជាមួយការតុបតែងខ្លួន និងលេងម៉ូតសម្លៀកបំពាក់បែបនារីជឿនលឿន ជាមួយដងខ្លួនដ៏ស្រឡូន មើលទៅទាន់សម័យ ស្រស់ស្អាតលេចធ្លោរខ្លាំង មើលសឹងលែងចង់ស្គាល់ផងដែរ៕
ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]