ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់តារាសម្ដែងនិងជាពិធីការិនីអ្នកនាង គង់ ចាន់ស្រីមុំ ជារឿយៗមិនថាបង្ហាញខ្លួនលើកណាក៏ដោយ ហ្វេនៗតែងមានការចាប់អារម្មណ៍លើស្ទាយ៍តែងខ្លួនរបស់នាងជាញឹកញាប់ ដោយសារតែពីមួយលើកទៅទៅមួយលើកនាងតែងមានអ្វីថ្មីៗប្លែករហូតគួរឲ្យចាប់អារម្មណ៍តែម្ដង។  

យ៉ាងណាមិញ បើក្រឡេកមើលការលេងខ្លួនរបស់ តារាស្រីរូបនេះ ក៏អាចនិយាយបានថា​ មិនដែលឲ្យច្រឡំគេម្តងណានោះទេ មិនថា ស្ទាយ៍លេងសម្លៀកបំពាក់ ការផាត់មុខ និងម៉ូតសក់ ថ្មីជានិច្ច។ ជាពិសេស​នាឆ្នាំ២០២១នេះ គេសង្កេតឃើញ នាង​ បានបញ្ចេញនូវម៉ូតសក់ថ្មីៗ ប្លែកៗ ជាពិសេសម៉ូដសម្លៀកបំពាក់ ដែលសឹងតែគ្មានអ្នកណារកនឹកបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដោយក្នុងនោះ គង់ ចាន់ស្រីមុំ ទើបតែបានបង្ហោះរូបភាពថ្មីៗជាច្រើនសន្លឹក  ដោយកាន់តែប្លែក ជាមួយនឹងឈុតប៊ីគីនីដ៏ហាយសូ សឹងតែមិនធ្លាប់ឃើញពីមុន ដោយមានម៉ូដក្រវ៉ាត់ពេញខ្លួន មានពណ៌ប្រាក់ និងចំហរល្វែងទ្រូងខាងលើយ៉ាងស៊ិចស៊ី មើលទៅពិតជាមានភាពទាក់ទាញ និងស្រស់ស្អាតខ្លាំងមែនទែនផងដែរ៕  

សូមទស្សនារូបភាពខាងក្រោម៖

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ