រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនគ្រប់គ្នាដែល ធ្លាប់ស្គាល់តារាសម្តែងស្រី ឌុច លីដា ប្រាកដជា ឆ្ងល់ហើយថា ហេតុអ្វី តារាស្រីរូបនេះ មិនព្រមបញ្ចេញមុខស្វាមីខ្លួន ឲ្យបានញឹកញាប់ មិនតែប៉ុណ្ណោះ ស្នេហារបស់អ្នកទាំងពីរ ទោះមានកូនហើយក្តី តែមើលទៅ មិនដូចនឹងតារាផ្សេងទៀត ដែលនិយមបង្ហាញរូបភាព ផ្អែមល្អែម កៀកកើយគ្នា ទាល់តែសោះ បែបផែនជាស្នេហាស្ងប់ស្ងាត់។

យ៉ាងណាមិញ តារាស្រីរូបនេះ ត្រូវមហាជនដឹងថា រៀបការជាមួយស្វាមីតាមប្រពៃណីរួចរាល់ទៅហើយ ដែលការរៀបចំនោះ ក៏ប្រព្រឹត្តិទៅបែបស្ងប់ស្ងាត់ផងដែរ បន្ទាប់ពី រូបនាងសម្រាលកូនប្រុសហើយរួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ដោយសារតែ មានចម្ងល់ប្រហាក់ប្រហែលនេះ មានកាន់តែច្រើន បានចោទសួរទៅលើរូបនាងនោះ ថ្មីៗនេះ ខ្លួនក៏បាន បញ្ចេញវីដេអូបកស្រាយពី មូលហេតុនេះ គឺព្រោះតែ ស្វាមីជាអ្នកធ្វើការ ជាមនុស្សមិនចូលចិត្តថតរូបលេងសើច ដូចជាខ្លួនដែល ជាមនុស្សស្រី ជាក់ស្តែងក្នុងទូរសព្ទផ្ទាល់ខ្លួន របស់ស្វាមី ក៏គ្មានរូបថតច្រើនដែរ ភាគច្រើន មានតែរូបថតការងារ មិនតែប៉ុណ្ណោះ ស្វាមីខ្លួន និងខ្លួន ដើរហើរជាមួយគ្នាដោយសេរី គ្មានការលះបាំងអ្វីឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាសម្តែងស្រី ឌុច លីដា
  តារាសម្តែងស្រី ឌុច លីដា
  តារាសម្តែងស្រី ឌុច លីដា
  តារាសម្តែងស្រី ឌុច លីដា និងស្វាមី
  តារាសម្តែងស្រី ឌុច លីដា និងស្វាមី
  តារាសម្តែងស្រី ឌុច លីដា និងស្វាមី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា