ភ្នំពេញ៖ ជាការពិតណាស់ វី ឌីណែត ជាតារាចម្រៀងស្រីមួយរូប ពិតជាមានសមត្ថភាពខ្លាំង ក្នុងការបកស្រាយចម្រៀង បានទាំងគ្រប់ទម្រង់ មិនថាទាន់សម័យ និង បុរាណ នាងធ្វើបាន យ៉ាងល្អឥតខ្ចោះ ដោយសារតែ សម្លេងរបស់នាង បានពីធម្មជាតិ។
យ៉ាងណាមិញ កាលពីពេលកន្លងទៅមួយរយៈមុននេះ តារាចម្រៀង វី ឌីណែត ក៏បានធ្លាក់ក្នុងស្ថានភាពនៅបាក់ទឹកចិត្តក្នុងដោយសារតែម្ដាយបានចាកចោលជារៀងរហូត។ ប៉ុន្តែថ្មីៗនេះ កញ្ញាហាក់បានធូរស្រាលច្រើនជាងមុន បន្ទាប់ពីជួបបញ្ហាជាច្រើននាពេលកន្លងមកនេះ។ ដោយឡែក ថ្មីៗនេះ បើតាមរយៈគណនីហ្វេសប៊ុករបស់ កញ្ញា វី ឌីណែត តែងតែបង្ហោះនូវរូបភាព ជាច្រើនសន្លឹកបង្ហាញពីសកម្មភាពប្រចាំថ្ងៃ និងបង្អួតពីសម្រស់ដ៏ស្អាតរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ គេសង្កេតឃើញថា ឌីណែត មានការផ្លាស់ប្ដូរស្ទាយ៍ហាក់មានសាច់ឈាមស្រស់ថ្លាជាមុន លើសពីនេះ រាល់ការMakeup ក៏កាន់តែប្លែកៗ រហូតដល់នាងបានធ្វើឲ្យមហាជន មើលសឹងតែមិនស្គាល់ ដោយសារតែមានការលេងខ្លួនផ្លាស់ប្តូរការផាត់មុខ ស្ទាយ៍សក់សឹងតែ៣៦០ដឺក្រេ ដោយអ្នកគាំទ្រច្រើនតែឃើញតារាស្រីរូបនេះតែងមុខបែបសាមញ្ញៗ តែទោះជាយ៉ាងណា ទស្សនិកជនក៏នៅតែមានការសរសើរលើសម្រស់តារារូបនេះជាហូរហែផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]