ភ្នំពេញ៖ ជាការពិតណាស់ វី ឌីណែត ជាតារាចម្រៀងស្រីមួយរូប ពិតជាមានសមត្ថភាពខ្លាំង ក្នុងការបកស្រាយចម្រៀង បានទាំងគ្រប់ទម្រង់ មិនថាទាន់សម័យ និង បុរាណ នាងធ្វើបាន យ៉ាងល្អឥតខ្ចោះ ដោយសារតែ សម្លេងរបស់នាង បានពីធម្មជាតិ។
ដោយឡែក ថ្មីៗនេះ បើតាមរយៈគណនីហ្វេសប៊ុករបស់ កញ្ញា វី ឌីណែត តែងតែបង្ហោះនូវរូបភាព ជាច្រើនសន្លឹកបង្ហាញពីសកម្មភាពប្រចាំថ្ងៃ និងបង្អួតពីសម្រស់ដ៏ស្អាតរបស់នាង។ ក្នុងនោះដែរ គេសង្កេតឃើញថា ឌីណែត មានការផ្លាស់ប្ដូរស្ទាយ៍ ឡើងសាច់ជាមុន លើសពីនេះ រាល់ការMakeup ក៏កាន់តែប្លែកៗ លេងពណ៌សក់គ្រប់ពណ៌ និងមានភាពស៊ិចស៊ីជាងមុន រហូតដល់នាងបានធ្វើឲ្យមហាជន មើលសឹងតែមិនស្គាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ដោយសារតែមានការលេងខ្លួនផ្លាស់ប្តូរការផាត់មុខ ស្ទាយ៍សក់សឹងតែ៣៦០ដឺក្រេ ដោយអ្នកគាំទ្រច្រើនតែឃើញតារាស្រីរូបនេះតែងមុខបែបសាមញ្ញៗ តែទោះជាយ៉ាងណា ទស្សនិកជនក៏នៅតែមានការសរសើរលើសម្រស់តារារូបនេះជាហូរហែផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]