គ្នាយើងច្បាស់ជាដឹងច្បាស់ហើយថា ក្រោយចាក់វ៉ាក់សាំងរួច ភាគច្រើនរាងកាយយើងនឹងបញ្ចេញជាសញ្ញាមួយចំនួនដូចជាក្ដៅខ្លួន ឈឺសាច់ដុំ ឬងងុយគេង។ល។ បញ្ជាក់ថា រាងកាយកំពុងឆ្លើយតបនឹងវ៉ាក់សាំង ដើម្បីបង្កើតអង់ទីករការពារពីការឆ្លងជំងឺ។ ចំពោះវ៉ាក់សាំងដូសទី៣វិញ គឺវ៉ាក់សាំង AstraZeneca ត្រូវបានរាយការណ៍ថា អាចបង្កជាបញ្ហាកកឈាមក្រោយចាក់រួច នេះបើតាមរបាយការណ៍របស់សេវាសុខភាពជាតិអង់គ្លេស (NHS)។
សញ្ញានៃការកកឈាមក្រោយចាក់ វ៉ាក់សាំងដូសទី៣
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ដកដង្ហើមខ្លី
- ឈឺទ្រូង
- ហើមជើង
- ឈឺពោះមិនបាត់
- រោគសញ្ញាប្រព័ន្ធប្រសាទ ដូចជាឈឺក្បាលខ្លាំង ហើយឈឺមិនបាត់ ឬព្រិលភ្នែក
- លេចចេញដុំឈាមតូចៗនៅក្រោមស្បែក ក្រៅពីកន្លែងចាក់ថ្នាំ។
ខាងលើនេះ ជារោគសញ្ញាអាចកើតឡើងចំពោះយើងក្រោយចាក់វ៉ាក់សាំងដូសទី៣ ឬវ៉ាក់សាំង AstraZeneca គ្នាយើងគួរតែតាមដានសុខភាពឲ្យបានខ្ពស់ បន្ទាប់ពីទទួលបានដូសជំរុញនេះ។ ប្រសិនបើ យើងសង្កេតឃើញថា រាងកាយមានប្រតិកម្មខុសធម្មតា ឬមានរោគសញ្ញាទាំងនេះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យឲ្យបានឆាប់។
យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Theodore Warkentin សាស្ត្រាចារ្យផ្នែករោគសាស្ត្រនៅសាកលវិទ្យាល័យ McMaster University ទីក្រុង Ontario ប្រទេសកាណាដា បានបកស្រាយថា វ៉ាក់សាំង AstraZeneca ការពារជំងឺកូវីដ-១៩ ហាក់ដូចជាធ្វើឲ្យក្រុមមនុស្សមួយចំនួនផលិតអង់ទីករលឿនពេក ដែលផ្ដោតគោលដៅលើប្រូតេអ៊ីនក្នុងរាងកាយមនុស្ស ហៅថា កត្តាកោសិកាឈាម (PF4) ដែលជំរុញឲ្យកោសិកាឈាមធ្វើសកម្មភាព និងបណ្ដាលឲ្យមានការកកឈាមតែម្ដង។
ទោះជាយ៉ាងណាក៏ដោយ ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមហ៊ុន AstraZeneca បានកត់សម្គាល់ថា ផលប៉ះពាល់នៃបញ្ហាកកឈាមរបស់វ៉ាក់សាំង កម្រនឹងកើតមានឡើងណាស់ ហើយវាអាចចេញរោគសញ្ញាចន្លោះពេល ៤ថ្ងៃ-៤សប្ដាហ៍ ក្រោយចាក់វ៉ាក់សាំង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]