រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែរបានដឹងរួចមកហើយថា តារាប៉ុន្មានដួងនេះ ធ្លាប់តែមានឈ្មោះជា Idolរបស់បណ្តាអ្នកគាំទ្រ ជាច្រើនពាន់នាក់ ដែលក្នុងនោះ មនុស្សភាគច្រើន តែងតែ បង្ហាញអារម្មណ៍ចូលចិត្ត និងស្រលាញ់ចំពោះពួកគេ ពេញបណ្តាញសង្គម ស្ទើរជារៀងរាល់ថ្ងៃ។

យ៉ាងណាមិញ ហ្វេនៗខ្មែរជាច្រើន ធ្លាប់តែបានដឹងថា តារាប៉ុន្មាននាក់នេះជា Idol ក៏ប៉ុន្តែ ប្រសិនបើក្រឡេកទៅមើល ពី រស់នៅរបស់អ្នកទាំងប៉ុន្មានដួងនេះ ក៏មិនប្លែកពី ហ្វេនៗរបស់ខ្លួនប៉ុន្មានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាទូទៅ លើបណ្តាញសង្គម តារាខ្មែរប៉ុន្មានដួងនេះ ត្រូវគេដឹងច្បាស់ថា ជាហ្វេនៗរបស់ តារាក្រៅស្រុក ជាពិសេស ក្នុងនោះ ក៏ត្រូវដឹងថា ជាហ្វេនគាំទ្រយ៉ាងខ្លាំងក្លា ថែមទៀតផង ដោយម្នាក់ៗ ធ្លាប់បាន យកស្ទាយ៍តុបតែង ការបញ្ចេញអារម្មណ៍លើបណ្តាញសង្គម ហើយក៏ដូចជា ការថតរូប ឫមួយក៏ ការនិយមស្លៀកពាក់ឲ្យស្រដៀងនឹង Idol របស់ខ្លួន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោមនេះ ៖

១. ពិធីការិនី គង់ ចាន់ស្រីមុំ

ពិតមែនហើយ តាមបណ្តាញសង្គម ហ្វេនៗជាច្រើន ត្រូវដឹងថា ពិធីការិនី គង់ ចាន់ស្រីមុំ ជាហ្វេនដែល គាំទ្រយ៉ាងខ្លាំងក្លា នឹងតារាបរទេស ដែលភាគច្រើននោះ គឺតារាថៃ ដូចជា តារាស្រី Chompoo Araya តារាស្រី Kimberley...។

ពិធីការិនី គង់ ចាន់ស្រីមុំ
ពិធីការិនី គង់ ចាន់ស្រីមុំ
Chompoo

២.តារាប្រុស Peypey Dy

នរណាក៏ដឹងដែរ ថាតារាប្រុស Peypey Dy ជាហ្វេន ក្រុមតារាកូរ៉េល្បីឈ្មោះ BTS ដែលកន្លងមក រូបលោក ធា្លប់បានទម្លាយ ក្នុងកិច្ចសម្ភាស ហើយក៏ធ្លាប់បាន បើកបង្ហាញរូបថត ដែលតុបតែង តាមស្ទាយ៍របស់Idol ខ្លួនផងដែរ។

តារាប្រុស Peypey Dy
តារាប្រុស Peypey Dy
តារាប្រុស Peypey Dy

៣.តារាចម្រៀង ឈិន រតនៈ

បើក្រឡេកមកមើល តារាចម្រៀងរូបនេះវិញ ក៏ត្រូវគេដឹងថា ជាហ្វេនខ្លាំងក្លាម្នាក់ របស់តារាសម្តែងកូរ៉េ ជើងចាស់ លោក Lee Min Hoo ​ដែល ជាញឹកញាប់រូបនាង តែងបង្ហោះសារ បង្ហាញពីអារម្មណ៍ជាហ្វេន ដែលមានចំពោះIdol ខ្លួន បន្តកន្ទុយគ្នា លើបណ្តាញសង្គម៕

តារាចម្រៀង ឈិន រតនៈ
តារាចម្រៀង ឈិន រតនៈ
តារាចម្រៀង ឈិន រតនៈ
Lee Min Hoo 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ