ក្នុង​ចំណោម​ក្រុម​មិត្តភ័ក្ដិ ឬ​គ្រួសារ តែង​តែ​មាន​មនុស្ស​ម្នាក់​ដែល​យើង​ឃើញ​ញ៉ាំ​ចំណី​ចំណុក​មិន​ឈប់ ហើយ​ច្រើន​ទៀត ប៉ុន្តែ​មិន​ឃើញ​ឡើង​គីឡូ បែក​សាច់​បែក​ឈាម​តិច​សោះ។ ក្រុម​មនុស្ស​ញ៉ាំ​ច្រើន​តែ​មិន​ឡើង​គីឡូ ធ្វើ​ឲ្យ​គ្នា​យើង ពិសេស​ស្រីៗ ច្រណែន​ម៉ង ព្រោះ​បាន​ញ៉ាំ​ឆ្ងាញ់​ហើយ​រាង​នៅ slim ទៀត។ ចុះ​ហេតុ​អី​បាន​គីឡូ​ពួក​គេ​មិន​ឡើង ទោះ​ញ៉ាំ​ច្រើន​ប៉ុនណា​ក៏​ដោយ?

មនុស្ស​មួយ​ចំនួន​ដែល​ញ៉ាំ​ច្រើន​តែ​មិន​ឡើង​គីឡូ អាច​ដោយ​សារ​រាងកាយ​របស់​ពួក​គេ​រំលាយ​អាហារ​បាន​លឿន​ជាង​មនុស្ស​ទូទៅ។ ប៉ុន្តែ ការ​រំលាយ​អាហារ​លឿន​មិន​មែន​ជា​ហេតុ​ផល​តែ​មួយ​គត់​នៅ​ពី​ក្រោយ​បញ្ហា​នេះ​ទេ កត្តា​ជា​ច្រើន​ទៀត​ដូច​ជា ហ្សែន អាហារូបត្ថម្ភ និង​កត្តា​អាកប្ប​កិរិយា ក៏​រួម​ចំណែក​ជួយ​ឲ្យ​យើង​ស្គម និង​រក្សា​ទម្ងន់​ខ្លួន​បាន​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចុចត្រង់នេះ ដើម្បីគណនា BMI

កត្តា​មួយ​ទៀត​ដែល​អាច​ជួយ​ឲ្យ​មនុស្ស​ស្គម​មិន​ឡើង​គីឡូ អាច​ជា​កម្រិត​នៃ​សកម្មភាព​រាងកាយ​របស់​ពួក​គេ​ក្នុង​មួយ​ថ្ងៃ។ នេះ​មិន​មែន​មាន​ន័យ​ថា ទាល់​តែ​ចំណាយ​ពេល​រាប់​ម៉ោង​ក្នុង​កន្លែង​ហាត់​ប្រាណ​ទើប​រាប់​ជា​សកម្មភាព​រាងកាយ​ទេ សូម្បី​តែ​ការ​ដើរ​ច្រើន ធ្វើ​ការ​ច្រើន​បែក​ញើស ក៏​ជា​សកម្មភាព​មួយ​ជួយ​រក្សា​ទម្ងន់​បាន​ដូច​គ្នា។ លើស​ពី​នេះ គ្នា​យើង​ណា​ធ្វើ​ចលនា​រាងកាយ​ច្រើន តែង​មាន​ហានិភ័យ​ទាប​ក្នុង​ការ​កើត​ជំងឺ​បេះដូង ទឹក​នោម​ផ្អែម និង​លើស​សម្ពាធ​ឈាម។

ផ្ទុយ​ទៅ​វិញ គ្នា​យើង​ណា​ញ៉ាំ​ច្រើន​តែ​មិន​ធាត់​កុំ​អាល​សប្បាយ​ចិត្ត។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ស្គម​មិន​ឡើង​គីឡូ​ក៏​អាច​មកពី​ញ៉ាំ​មិន​គ្រប់គ្រាន់ ខ្វះ​អាហារូបត្ថម្ភ និង​អាហារ​គ្មាន​សារធាតុ​ចិញ្ចឹម។ កាលណា​យើង​ញ៉ាំ​តែ​ចំណី​ខ្វះ​ជាតិ​សាច់ ខ្វះ​កាឡូរី នោះ​ទើប​រាងកាយ​មិន​អាច​ធំធាត់​បាន។ មួយ​វិញ​ទៀត អ្នក​អាច​មាន​ជំងឺ​មួយ​ចំនួន​ដូចជា៖

  • ទឹកនោម​ផ្អែម​កប្រភេទ១ ឬ​២
  • មាន​បញ្ហា​ក្រពេញទីរ៉ូអុីត
  • បញ្ហា​ជំងឺ​ថ្លើម
  • ជំងឺ​តម្រង​នោម
  • ជំងឺ​មហារីក
  • បញ្ហា​ព្រូន អៀន តេនញ៉ា
  • បញ្ហា​ជំងឺ​គ្រាប់​ឈាម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]