តារាកម្សាន្ត៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងជើងចាស់ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ទើបតែបានអញ្ជើញចូលរួម និងធ្វើបទសម្ភាសន៍ នៅក្នុងកម្មវិធី 3Fun ជាមួយពិធីករទាំងបីនាក់ ដោយធ្វើការជជែកកម្សាន្តជាមួយគ្នាយ៉ាងសប្បាយរីករាយ។
ទន្ទឹមនឹងនេះផងដែរ ពិធីករក៏បានសួរនាំរឿងរ៉ាវខ្លះៗរបស់ ពេជ្រ សោភា ដែលធ្វើឲ្យនាងរៀបរាប់សឹងតែអួលដើម.ក នៅក្នុងកម្មវិធីដដែលនោះតែម្ដង។ ដោយក្នុងនោះ នាងស្រាប់តែរំឭកដល់រឿងអតីតកាល អំឡុងឆ្នាំ ២០០៩ ដែលកាលនោះ នាងស្ទើរតែលាឈប់ពីសិល្បៈទាំងស្រុង ព្រោះតែប្រជាប្រិយភាពរបស់នាង ហាក់លែងអំណោយផល ពិសេសបទចម្រៀងរបស់នាងនីមួយៗ ក៏សងតែគ្មានអ្នកចាក់ស្ដាប់ដូចតារាដទៃទៀតនោះឡើយ។
យ៉ាងណាមិញ ក្រោយមកទៀត នៅឆ្នាំ២០១២ តារាស្រីរូបនេះ ក៏បានព្យាយាមផ្លាស់ប្ដូរខ្លួនឯង និងខិតខំតស៊ូក្នុងវិស័យរាំច្រៀងនេះបន្តទៀត ហើយក៏ទទួលបានការគាំទ្រខ្លាំងឡើងវិញតាមរយៈបទ «Let's Boom»។ ហើយរាល់ស្នាដៃល្បីៗជាច្រើនរបស់នាងរហូតមកទល់ពេលបច្ចុប្បន្ន គឺក៏ដោយសារតែបានមនុស្សម្នាក់នៅចាំជួយនាងគ្រប់ពេល និងហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីនាងជាច្រើន ទើប ពេជ្រ សោភា នៅតែចងចាំគុណបំណាច់មួយនេះរហូតដល់សព្វថ្ងៃ។ ហើយមនុស្សម្នាក់នោះ គឺលោកគ្រូភ្លេងរូបសង្ហា មាស សុគន្ធ ឬហៅ អួយ នោះឯង៕
ចង់ជ្រាបកាន់តែលម្អិត ទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]