ភ្នំពេញ៖ ការរៀបខ្លួនជារឿងទីមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់វ័យ ដោយសារការស្លៀកពាក់បានសមរម្យជាផ្នែកមួយធ្វើឲ្យខ្លួនឯងមានភាពជឿជាក់ផងដែរ។ ម្យ៉ាងវិញទៀត ការតុបតែងខ្លួនផាត់មុខ ធ្វើសក់ ស្លៀកសម្លៀកបំពាក់ទាន់សម័យ អាចជួយបង្កើននូវរូបសម្រស់ឲ្យស្អាតជាងមុនទ្វេដង។

យ៉ាងណាមិញ បើនិយាយដល់ការរៀបចំខ្លួន បច្ចុប្បន្នមានតារាខ្មែរជាច្រើនបានផ្លាស់ប្ដូរស្ទាយ៍តុបតែងខ្លួនឯង ប្លែកជាងពីមុនឆ្ងាយតែម្ដង។ ជាពិសេស រាល់ការស្លៀកពាក់របស់សិល្បការិនី មើលទៅពិតជាមានភាពទាក់ទាញប្លែកភ្នែកគួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្ដង។ លើសពីនេះទៅទៀត គ្រប់សម្លៀកបំពាក់តារាស្រីខ្មែរបានស្លៀកសុទ្ធសឹងតែមានម៉ូតប្លែកៗស្ទើរគ្រប់ឈុតទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើក្រឡេកមើលតារាស្រីពីររូបមានដូចជា អ្នកនាង គង់ ចាន់ស្រីមុំ និងកញ្ញា ទេព បូព្រឹក្ស ត្រូវបានគេកត់សម្គាល់ឃើញថាអ្នកទាំងពីជាតារាដែលនិយមលេងខ្លួនជាមួយស្ទាយ៍ថ្មីៗ ច្នៃម៉ូតសម្លៀកបំពាក់ និងម៉ូតសក់ប្លែកមិនឲ្យជាន់អ្នកណាឡើយ។ បើនិយាយដល់អ្នកនាង គង់ ចាន់ស្រីមុំ ទោះបច្ចុប្បន្ននាងមានរៀបការមានកូនរួច តែនាងនៅតែលេងខ្លួនឆើតឆាយ អមជាមួយស្ទីលតែងខ្លួនមានមួយគ្មានពីរតែម្ដង។ ក្នុងនោះដែរ បើនិយាយដល់កញ្ញា ទេព បូព្រឹក្ស ពេលឡើងឆាកម្ដងៗ នាងពិតជាពូកែរកនឹកច្នៃម៉ូតសម្លៀកបំពាក់ និងម៉ូតសក់ ធ្វើយ៉ាងណាឲ្យប្លែកខុសពីគេគួរឲ្យសរសើរខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖

  អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
  អ្នកនាង គង់ ចាន់ស្រីមុំ 
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ