តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពប្រចាំវិស័យសិល្ប:ចម្រៀង និងជាតារាចម្រៀងប្រចាំផលិតកម្មរាម កញ្ញា មាស សុខសោភា បានធ្វើឲ្យប្រិយមិត្ត និងជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្ររូបខ្លួនបានមានការភ្ញាក់់ផ្អើលជាខ្លាំង ក្រោយបានបង្ហាញរូបថតបីសន្លឹក អមភ្ជាប់ដោយ Caption និងសារអបអរសាទរនៅថ្ងៃកំណើតរបស់ខ្លួន ខណ:ដែលអ្នកគាំទ្រនាំគ្នាពោលសរសើរថាតារាស្រីរូបនេះមានសម្រស់នៅតែក្មេង ស្រស់ស្អាត មិនចាស់តាមវ័យទាល់តែសោះ។

សូមរំលឹកផងដែលថា កញ្ញា មាស សុខសោភាមានវ័យ៣៧ឆ្នាំហើយ ដោយតារាស្រីដ៏មានប្រជាប្រិយរូបនេះកើតនៅក្នុងឆ្នាំ១៩៨៤ និងមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ រីឯជីវិតសិល្បៈវិញ តារាស្រីរូបនេះបានផ្តើមចូលប្រឡូកក្នុងវិស័យសិល្ប:ដំបូងតាំងពីឆ្នាំ២០០៤ ដោយគិតមកទល់នឹងពេលមានរយៈ:ពេលជាង១៤ឆ្នាំទៅហើយ ស្របពេលដែលតារាស្រីរូបនេះនៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ឃើញថាតើតារាស្រីរូបនេះនៅតែមានសម្រស់ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷

តារាចម្រៀង មាស សុខសោភា
តារាចម្រៀង មាស សុខសោភា
តារាចម្រៀង មាស សុខសោភា
តារាចម្រៀង មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា