រាជធានីភ្នំពេញ ៖ ពិតមែនហើយ ក្រោយពេល ត្រលប់ពីសហរដ្ឋអាមេរិកវិញ តារាចម្រៀង សុគន្ធ និសា ក៏បានបង្ហោះរូបថតក្នុងកម្ពុជា ជាញឹកញាប់ ជាពិសេសគឺ ការងារតាមការប្រគុំតន្ត្រី និងការលក់ផលិតផលផ្សេងៗ។

ផ្ទុយទៅវិញ ការបញ្ចេញរូបថតជាហូរហែនោះ ហាក់បាត់មិនទាន់ឃើញ តារាស្រីរូបនេះ បង្ហោះរូបថតណាមួយជាមួយស្វាមីសោះឡើយ ដែលធ្វើឲ្យ មហាជន ជាច្រើនគិតថា រូបនាង វិលត្រលប់មកវិញ តែម្នាក់ឯង ហើយស្វាមី បន្តរស់នៅទីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាក្តី ថ្មីៗនេះ ជាថ្ងៃពិសេស របស់បងប្រុស តារាស្រី ណាក់ ស្រីណា ដែលត្រូវគេដឹង ថាជាប់ខ្សែស្រឡាយជាមួយនឹង តារាចម្រៀងល្បីរូបនេះដែរ ជាងនេះទៅទៀត អ្វីកាន់តែភ្ញាក់ផ្អើលនោះគឺ ក៏លេចវត្តមានស្វាមីរូបនាង បានទៅចូលរួមក្នុងកម្មពិធីផងដែរ លើសពីនេះទៅទៀត ក៏បានថតរូបគ្រួសារផងដែរ ដែលធ្វើឲ្យមហាជន អស់មន្ទិលសង្ស័យនិង កោតសរសើរថា ធ្វើខ្លួនសាមញ្ញៗតែថ្លៃថ្នូរ សាកសមជាគូនឹងគ្នា ទៀតផង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀង សុគន្ធ និសា
  តារាចម្រៀង សុគន្ធ និសា និងស្វាមី
តារាចម្រៀង សុគន្ធ និសា និងស្វាមី
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា