កម្សាន្ត៖ អតីតបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទី១ កុមារី ឃុយ ម៉ីហៀង បានក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស ក្រោយបញ្ចប់ការប្រឡងជាស្ថាពរ។

ជាមួយគ្នានេះ កាលនោះបើទោះបីជាក្មេងស្រីរូបនេះមិនទទួលបានពានរង្វាន់ក៏ដោយ ប៉ុន្តែទទួលបានការលើកស្ទួយចូលផលិតកម្មដោយសារមានទឹកដមសម្លេងផ្អែមស្រទន់ និងពីរោះក្រអួន​ក្រអៅគួរឱ្យចាប់អារម្មណ៍។  យ៉ាងណាមិញ ថ្មីៗនេះ កុមារី ឃុយ ម៉ីហៀង បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញតារាវ័យក្មេងរូបនេះ បញ្ចេញសំនៀងច្រៀងគោកក្នុងបទចម្រៀមួយបទ យ៉ាងពិរោះរណ្តុំស្តាប់ឡើងព្រឺសម្បុរ ដូចនៅក្នុងស្ទូឌីយូ៉អញ្ចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយមិនត្រឹមតែប៉ុណ្ណោះ ម៉ីហៀង ត្រូវបានមហាជននិយាយថា សរសើរមិនដាច់ ព្រោះថានាងពេលនេះ មិនត្រឹមតែស្អាតនោះទេ ឯសម្លេងរបស់នាងវិញ អាចបទបែនបានគ្រប់ទម្រង់ មិនថាបទមរតកដើម ឬបទសម័យនោះទេ គឺម៉ីហៀងច្រៀងបានទាំងអស់៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

មុីហៀង
មុីហៀង
មុីហៀង និងសុគន្ធ និសា
មុីហៀង
@khuy_meyheang

ទុកស្នាមថើបមួយក៍បងមិនព្រម😢

♬ original sound - ឃុយ មុីហៀង
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឃុយ ម៉ីហៀង