សម្បោរមានតួនាទីទប់បាក់តេរី វីរុស ធូលី ផ្សែងជាដើម មិនឱ្យចូលក្នុងសួតរបស់យើងតាមរយៈច្រមុះ និងបញ្ចេញពួកវាពីរាងកាយយើង។ សម្បោរអាចប្រែពណ៌ ប្រសិនបើរាងកាយយើងជួបបញ្ហាណាមួយ។ តើពណ៌របស់សម្បោរអាចប្រាប់អ្វីខ្លះពីសុខភាពរបស់យើង។
១. សម្បោរពណ៌ស
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រសិនបើមានវីរុសចូលតាមច្រមុះ ប្រព័ន្ធការពាររាងកាយយើងផលិតកោសិកាឈាមសកាន់តែច្រើនដើម្បីកម្ចាត់វីរុសចេញពីច្រមុះ ដែលធ្វើឱ្យសម្បោរប្រែពណ៌ស។ វាជាសញ្ញានៃការឆ្លងវីរុសក្នុងច្រមុះ ឬផ្តាសាយ។ នៅពេលយើងតឹងច្រមុះ ជាលិកានៅច្រមុះនឹងហើម ហើយរលាកដែលធ្វើឱ្យលំហូរសម្បោរថយចុះ។ ពេលនោះសម្បោរបាត់បង់ជាតិទឹក រួចក្លាយទៅជាខាប់។
២. សម្បោរពណ៌លឿង
េលកើតជំងឺផ្តាសាយ វីរុសទាំងអស់នោះវិវត្តមួយកម្រិតទៀត សម្បោរប្រែជាពណ៌លឿង។។ ពេលនេះប្រព័ន្ធការពាររាងកាយកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសក្នុងកម្រិតមធ្យម ។
៣. សម្បោរពណ៌បៃតង
នៅពេលសម្បោរប្រែជាពណ៌បៃតង រាងកាយរបស់យើងកំពុងនឹងការឆ្លងវីរុសកម្រិតធ្ងន់ហើយ ក៏មានន័យថាជំងឺផ្តាសាយកាន់តែវិវត្តធ្ងន់ធ្ងរដែរ។
៤. សម្បោរថ្លា
ប្រសិនបើយើងមានសម្បោរថ្លាច្រើន ហើយមានអារម្មណ៍ថាវាហូរចូលបំពង់កខាងក្រោយ មានន័យថាយើងកំពុងអាលែកហ្ស៊ីនឹងអ្វីមួយហើយ ដោយសាររាងកាយយើងកំពុងបញ្ចេញធូលី លម្អងផ្កា ឬសារធាតុដែលធ្វើឱ្យយើងអាលែកហ្ស៊ី។ វាក៏អាចជាសញ្ញារលាកច្រមុះដែរ ប្រសិនបើមានអាការៈឈឺក្បាល ឬឈឺមុខ។ ម៉្យាងទៀតវាអាចជាសញ្ញា vasomotor rhinitis ដែលជាអាការៈដែលមនុស្សមួយចំនួនជួបប្រទះ នៅពេលប៉ះនឹងសីតុណ្ហភាពត្រជាក់ ឬញ៉ាំអាហារហឹរ។
៥. សម្បោរថ្លានិងរាវដូចទឹកម៉ាស៊ីន
ការហូរសម្បោរថ្លា និងរាវដូចទឹកម៉ាស៊ីនអាចបណ្តាលមកពីការលេចធ្លាយសារធាតុរាវជុំវិញខួរក្បាល (CSF) នៅពេលមានការរហែក ឬមានរន្ធនៅក្នុងភ្នាសជុំវិញខួរក្បាល។ វាអាចកើតឡើងដោយឯកឯង ឬដោយសារការប៉ះទង្គិចក្បាល ឬការវះកាត់ច្រមុះ។
៦. សម្បោរពណ៌ផ្កាឈូក ឬពណ៌ក្រហម
ការដាច់ជាលិកាណាមួយនៅក្នុងច្រមុះនឹងធ្វើឱ្យមានឈាមក្នុងច្រមុះ ដែលបណ្តាលឱ្យសម្បោរប្រែជាពណ៌ផ្កាឈូក ឬពណ៌ក្រហម។ វាអាចកើតឡើតដោយសារការញីសសម្បោរ ឬជូតច្រមុះខ្លាំងៗ ឬការស្ងួតច្រមុះ។
៧. សម្បោរពណ៌ប្រផេះ
ការមានសម្បោរពណ៌ប្រផេះអាចបណ្តាលមកពីការស្រូបធូលី ផ្សែង ផ្សែងបារី ឬកំទេចកំទីផ្សេងៗ។
៨. សម្បោរពណ៌ខ្មៅ
វាអាចបណ្តាលមកពីការស្រូបផ្សែង ឬផ្សែងបារីច្រើន តែវាក៏អាចបណ្តាលមកពីការឆ្លងមេរោគផ្សិតដែរ។
នៅពេលដែលយើងមានបញ្ហាសុខភាព សម្បោរនឹងប្រែសភាព និងពណ៌ដោយសារប្រព័ន្ធការពាររាងកាយកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនានា។ ប្រសិនបើយើងគត់សម្គាល់ឃើញភាពមិនប្រក្រតីណាមួយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]