ភ្នំពេញ៖ ក្រឡេកឃើញថា ជីវិតរស់នៅក្នុងគ្រួសារ របស់ តារាចម្រៀងស្រី អ្នកនាង ពេជ្រ សូលីកា កាន់តែផ្អែមល្ហែមឡើងជាលំដាប់ ជាមួយនឹងសកម្មភាពដ៏មានក្ដីសុខជាច្រើនរវាងនាង និងស្វាមីបណ្ដូលចិត្ត ដែលតែងតែលើកយកមកបង្ហាញជូនឲ្យហ្វេនៗបានទស្សនានៅលើបណ្ដាញសង្គម។

ជាក់ស្ដែង បន្ទាប់ពីទទួលបានចំណងស្នេហ៍ដ៏មុតមាំ ដែលកូនប្រុសជាទីស្រលាញ់រួចមក ទំនាក់ទំនងក៏ដូចជាភាពល្អូកល្អើនរបស់អ្នកទាំងពីរ ហាក់មិនមានភាពថមថយនោះទេ ជាពិសេសរឹតតែបញ្ចេញនូវភាពស្និទ្ធស្នាលដែលធ្វើឲ្យអ្នកគាំទ្រកាន់តែតាមដានពីរឿងរ៉ាវរបស់ប្ដីប្រពន្ធមួយគូនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកនាង ពេជ្រ សូលីកា និងស្វាមី ក៏បានធ្វើឲ្យមហាជនជាច្រើនផ្ដោតអារម្មណ៍សារជាថ្មីម្ដងទៀត ក្រោយពីបានបង្ហោះនូវបណ្ដុំរូបភាពរបស់អ្នកទាំងពីរ ជាមួយនឹងការលេងស្ទាយ៍យ៉ាងស៊ីអារម្មណ៍ ក្នុងពេលដែលអ្នកទាំងពីរតែងខ្លួនក្នុងឈុតគេង បង្ហាញកាយវិការយ៉ាងរ៉ូមែនទិកជាមួយនឹងទឹកមុខសើចសប្បាយរីករាយ ដែលអាចបញ្ជាក់បានពីទំនាក់ទំនងនៅក្នុងគ្រួសារដ៏ល្អប្រសើរ និងពោរពេញទៅដោយសុភមង្គល ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា និង ស្វាមី
ពេជ្រ សូលីកា និង ស្វាមី
ពេជ្រ សូលីកា និង ស្វាមី
ពេជ្រ សូលីកា និង ស្វាមី
ពេជ្រ សូលីកា និង ស្វាមី
ពេជ្រ សូលីកា និង ស្វាមី
ពេជ្រ សូលីកា និងស្វាមី
ពេជ្រ សូលីកា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា