ភ្នំពេញ៖ ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជាបានបញ្ចប់អនុស្សរណៈយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្នុងការបើកដំណើរការកម្មវិធីអាហារូបករណ៍សម្រាប់និស្សិតថ្នាក់សាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងផ្តល់ថ្លៃសិក្សាពេញលេញជាមួយនិងប្រាក់ឧបត្ថម្ភដល់និស្សិតដែលបានជ្រើសរើសចំនួន ៤០០នាក់ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្ររបស់ពួកគេក្នុងសាកលវិទ្យាល័យល្បីៗនៅកម្ពុជា ដោយរួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សរុបមកសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងផ្តល់ថវិកាជាង ២លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល ៧ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជនពិតជាមានសារៈសំខាន់ណាស់ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចបាននូវគោលដៅដែលបានចែងនៅក្នុងផែនការយុទ្ធសាស្ត្រអប់រំ (ឆ្នាំ២០១៩-២០២៣) ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងធ្វើការជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីធានាបានថានិស្សិតទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការបណ្តុះបណ្តាល ការណែនាំបង្ហាត់បង្ហាញ និងឱកាសការងារដើម្បីជំរុញដល់ការសិក្សាក្នុងវិស័យចំនួនបី៖ ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យអចលនទ្រព្យ ការជំរុញនៃការរួមបញ្ចូលហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថលនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងការលើកកម្ពស់ស្តង់ដារបដិសណ្ឋារកិច្ចលំដាប់ពិភពលោក ដើម្បីបំពេញតម្រូវការមូលធននៃធនធានមនុស្សនាពេលអនាគតសម្រាប់សេដ្ឋកិច្ចក្នុងតំបន់។
តាមរយៈការចុះកម្មសិក្សា សិស្សនិស្សិតនឹងបានរៀនសូត្រពីអ្នកជំនាញលំដាប់កំពូលៗនៅកម្ពុជា ក្នុងនាមសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ជាក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មជាង ៨០ ដោយមានកម្លាំងពលកម្មចម្រុះដែលមាននិយោជិក ២០% មកពីកន្លែងផ្សេងៗដូចជា ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសចិន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងដូច្នេះថា៖
លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា
អាហារូបករណ៍នេះនឹងត្រូវបានដឹកនាំដោយអ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដោយសារតែភាពជាអ្នកដឹកនាំក្នុងអាជីវកម្មរបស់គាត់ និងទំនួលខុសត្រូវរបស់ក្រុមហ៊ុននៅក្នុងសង្គមចំពោះជម្ងឺរាតត្បាត ថ្មីៗនេះគាត់ត្រូវបានគេទទួលស្គាល់ថាជាសហគ្រិនឆ្នើមប្រចាំឆ្នាំ ក្នុងចំណោមអ្នកដឹកនាំក្រុមហ៊ុននៅឯកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១ ។ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ចេន ហ្ស៊ី សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បាននឹងកំពុងអនុវត្តន៍តាមបរិយាកាសរួម ក្របខ័ណ្ឌសង្គមនិងអភិបាលកិច្ច (ESG) ដែលមានគោលបំណងធ្វើឱ្យមានឥទ្ធិពលរយៈពេលវែងនៅក្នុងប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានបើកដំណើរការនូវ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈព្រីនស៍ នាឡិកា ដែលជាសាលានាឡិកាឯករាជ្យដំបូងគេបង្អស់នៅកម្ពុជា។ មជ្ឈមណ្ឌលបណ្តុះបណ្តាលនេះផ្តល់ឱ្យយុវជនកម្ពុជានូវឱកាសក្នុងការរៀនជំនាញសិប្បកម្មថ្មីមួយដូចជា ការផលិតនាឡិកា និងទទួលបានបទពិសោធន៍ចាំបាច់បន្ថែម ដើម្បីជួយពួកគេទាំងក្នុងទីផ្សារការងារនៅកម្ពុជា និងនៅបរទេស។ នៅខែសីហាឆ្នាំនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏បានឧបត្ថម្ភកម្មវិធីរៀបចំអាជីពការងារដែលដំណើរការដោយអង្គការ Caring for Cambodia ជាអង្គការសប្បុរសធម៌ឈានមុខគេលើវិស័យអប់រំដែលបានជួយដល់សិស្សានុសិស្សនៅវិទ្យាល័យ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងបន្តរិះរកវិធីផ្សេងៗយ៉ាងសកម្មដើម្បីរួមចំណែកឱ្យប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទទួលលទ្ធផលនៃការអប់រំបានល្អប្រសើរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]