វ៉ាក់សាំងកូវីដ-១៩ ប្រៀបបាននឹងឱសថចាំបាច់សម្រាប់ជួយការពារសុខភាព និងជីវិតយើងពីជំងឺកូវីដ-១៩ វាយប្រហារផ្លូវដង្ហើមធ្ងន់ធ្ងរបាន។ ខណៈពេលវ៉ាក់សាំងកូវីដ-១៩ ជារនាំងប្រឆាំងនឹងវីរុសកូរ៉ូណាមិនឲ្យប៉ះពាល់ដល់សុខភាពយើងធ្ងន់ធ្ងរ ក៏មានពាក្យចចាមអារ៉ាមមួយចំនួនជុំវិញប្រសិទ្ធភាព និងសុវត្ថិភាពរបស់វាដែរ។ ពាក្យចចាមអារ៉ាម ៥ ធំៗជុំវិញវ៉ាក់សាំងកូវីដ-១៩មានដូចជា៖
១. វ៉ាក់សាំងកូវីដ-១៩ គ្មានសុវត្ថិភាពព្រោះផលិតបានក្នុងរយៈខ្លី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពាក្យចចាមអារ៉ាមនេះគឺមិនពិតទេ។ ទោះវ៉ាក់សាំងកូវីដ-១៩ ត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែការសាកល្បងព្យាបាល ដើម្បីពិនិត្យមើលសុវត្ថិភាព និងប្រសិទ្ធភាពមិនត្រូវបានប្រញាប់ប្រញាល់ទាល់តែសោះ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Dennis Cunningham នាយកផ្នែកវេជ្ជសាស្ត្រនៃការត្រួតពិនិត្យ និងការពារការឆ្លងមេរោគនៅ Henry Ford Health System។
ម៉្យាងវិញទៀត ជំងឺកូវីដ-១៩ គឺស្រដៀងគ្នាទៅនឹងគ្រួសារវីរុសកូរ៉ូណាដទៃទៀតដែលធ្លាប់កើតលើមនុស្សយើងរួចដូចជា MERS និង SARS ដូច្នេះក្រុមគ្រូពេទ្យមានការស្រាវជ្រាវពីមុនដែលអាចជាគំរូ ដើម្បីពន្លឿនដំណើរការទប់ទល់វីរុសកូរ៉ូណាលើកនេះ។
២. ចាក់វ៉ាក់សាំងហើយ អាចជួបបញ្ហាអត់កូន
មកដល់ថ្ងៃនេះ គ្មានទិន្នន័យពីការសាកល្បងព្យាបាល ឬទ្រឹស្ដីណាមួយបញ្ជាក់ថា ហេតុអ្វី ឬរបៀបណាដែលវ៉ាក់សាំងកូវីដ-១៩ បង្កបញ្ហាអត់កូនដល់អ្នកចាក់ទេ។ ស្ត្រីដែលបានចូលរួមក្នុងការសាកល្បងព្យាបាលជំងឺកូវីដ-១៩ អាចមានផ្ទៃពោះបានធម្មតា។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
៣. វ៉ាក់សាំងកូវីដ-១៩ អាចផ្លាស់ប្ដូរ DNA
វ៉ាក់សាំងកូវីដ-១៩ មួយចំនួនផលិតឡើងដោយរូបមន្ត mRNA ដើម្បីការពារយើង។ លោកវេជ្ជបណ្ឌិត Cunningham បានឲ្យដឹងថា mRNA ផ្ដល់ឲ្យកោសិការបស់យើងនូវប្លង់មេសម្រាប់រោងចក្រដែលនឹងបង្កើតប្រូតេអ៊ីន ដើម្បីការពារយើងពីជំងឺកូវីដ-១៩។ មនុស្សមួយចំនួនខ្លាចថា mRNA នឹងធ្វើឲ្យមេរោគចូលទៅផ្លាស់ប្ដូរ DNA របស់យើង ប៉ុន្តែវាមិនប៉ះពាល់សូម្បីតែបន្តិច។
៤. ធ្លាប់កើតកូវីដ-១៩ម្ដងហើយ មិនចាំបាច់ចាក់វ៉ាក់សាំងការពារទេ
ទោះបីជាយើងធ្លាប់កើតកូវីដ-១៩ រួចហើយក៏ដោយ យើងគួរតែចាក់វ៉ាក់សាំងការពារបន្ថែម។ ទិន្នន័យថ្មីបង្ហាញថា វ៉ាក់សាំងផ្ដល់នូវការការពារបានល្អជាងភាពស៊ាំធម្មជាតិបន្ទាប់ពីឆ្លងមេរោគរួច។
៥. យើងអាចកើតកូវីដ-១៩ ក្រោយចាក់វ៉ាក់សាំងហើយ
វេជ្ជបណ្ឌិត Cunningham មានប្រសាសន៍ថា គ្មានមេរោគរស់នៅក្នុងវ៉ាក់សាំងទេ ដូច្នេះវ៉ាក់សាំងកូវីដ-១៩មិនអាចចម្លងយើងបានឡើយ។ ក្រោយចាក់វ៉ាក់សាំងរួច យើងអាចមានផលរំខានតិចតួចដូចជា ក្ដៅខ្លួន ឈឺក្បាល ប៉ុន្តែនោះគឺដោយសាររាងកាយយើងកំពុងបង្កើតអង់ទីករទប់ស្កាត់ការឆ្លង មិនមែនដោយសារតែយើងឆ្លងមេរោគនោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]