គ្នាយើងប្រហែលជាធ្លាប់បានឮហើយថាជង្គង់ហើមកើតឡើងនៅពេលសារធាតុរាវច្រើនកកកុញនៅក្នុង ឬជុំវិញសន្លាក់ជង្គង់។ ការហើមជង្គង់អាចបណ្ដាលមកពីរបួស របួសនៅសាច់ដុំ ឬសន្លាក់ ឬបញ្ហាសុខភាពប្រចាំកាយ ឬមានជំងឺប្រចាំកាយ។ ដើម្បីវាយតម្លៃដឹងថាអ្វីជាមូលហេតុបង្កឲ្យមានការហើមជង្គង់នេះ គ្រូពេទ្យអាចនឹងយកសំណាកសារធាតុរាវពីជង្គង់ ដើម្បីតេស្តរកមើលវីរុស ឬជំងឺ ឬរបួសផ្សេងៗ។
រោគសញ្ញា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសញ្ញានិងរោគសញ្ញាជាធម្មតារួមមាន៖
- ហើម៖ ស្បែកនៅជង្គង់ឡើងហើម អាចមើលឃើញច្បាស់ ពិសេសបើធៀបនឹងជង្គង់មិនមានបញ្ហា
- តឹង៖ នៅពេលសន្លាក់ជង្គង់ផ្ទុកសារធាតុរាវច្រើនពេក នោះយើងនឹងពិបាកក្នុងការបត់ជង្គង់ ឬលាជើងឲ្យត្រង់
- ឈឺចាប់៖ អាស្រ័យលើមូលហេតុបង្កឲ្យមានសារធាតុរាងច្រើននៅជង្គង់ អាចមកពីជង្គង់ពិបាកទ្រទម្ងន់ខ្លួន ឬមិនអាចទ្រទម្ងន់ខ្លួនបាន ដែលអាចធ្វើឲ្យជង្គង់ឈឺចាប់ខ្លាំង។
កត្តាប្រឈម
- អាយុ៖ ឱកាសនៃការវិវត្តការហើមជង្គង់ដែលទាក់ទងនឹងជំងឺរលាកសន្លាក់កើនឡើងទៅតាមវ័យដែរ
- កីឡា៖ ចំពោះអ្នកដែលចូលរួមក្នុងការលេងកីឡាដែលពាក់ព័ន្ធនឹងការបង្វិលជង្គង់ដូចជាបាល់បោះ ទំនងជាជួបប្រទះនូវប្រភេទរបួសជង្គង់បណ្ដាលឲ្យហើម
- ធាត់៖ ទម្ងន់លើសធ្វើឱ្យមានភាពតានតឹងបន្ថែមលើសន្លាក់ជង្គង់ ដែលរួមចំណែកដល់ការផ្ទុកជាលិកា និងសន្លាក់ និងការចុះខ្សោយនៃជង្គង់ អាចនាំឱ្យជង្គង់ឡើងហើម។ ការធាត់ជ្រុលបង្កើនហានិភ័យនៃជំងឺរលាកសន្លាក់ឆ្អឹង ដែលជាមូលហេតុមួយក្នុងចំណោមមូលហេតុកើតញឹកញាប់ផ្សេងទៀតបង្កការហើមជង្គង់។
ក្នុងករណីសង្ស័យណាមួយ ឬមានចេញរោគសសញ្ញាគួរឲ្យបារម្ភ គ្នាយ់ើងគួរជួបពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីបានធ្វើការវាយតម្លៃស្ថានភាពជំងឺ និងព្យាបាលបានត្រឹមត្រូវ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]