ភ្នំពេញ៖ ក្រោយរៀបការ និងមានកូនស្រីម្នាក់រួចមក ជីវិតគ្រួសារតារាចម្រៀងលោក ឆាយ វីរៈយុទ្ធ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបាននៅសេចក្ដីសុខ និងស្នាមញញឹមខ្លាំងទ្វេដង។ ក្នុងនោះដែរ តារាប្រុសរូបនេះ តែងតែផ្ដល់ពេលវេលានៅជាមួយភរិយា និងកូនជាញញឹកញាប់ផងដែរ បើទោះបីមានការងារច្រើនយ៉ាងណាក្ដី។
ម្យ៉ាងវិញទៀត តាំងពីស្រលាញ់គ្នា គ្រួសារលោក ឆាយ វីរៈយុទ្ធ បានរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ និងតែងតែបានបង្ហាញនូវភាពផ្អែមល្ហែមជាញឹកញាប់នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់លោកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ ២០២០ នេះទៀតសោត គឺជាថ្ងៃខួបកំណើតភរិយាតារាចម្រៀង ឆាយ វីរៈយុទ្ធ ដោយក្នុងនោះបើទោះបីជាលោកមិនបានមានការជួបជុំអ្វីធំដុំ ក៏តារាប្រុសរូបនេះបានតុបតែងនិងរៀបចំដេគ័រនំឲ្យភរិយាឡើងស្រស់ស្អាត ហើយលោកក៏បានបង្ហាះសារជូនពរភរិយាយ៉ាងផ្អែមល្ហែមថា៖
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]