ភ្នំពេញ៖  ជាតារាស្រីជើងចាស់ឈរលើវិស័យចំរៀងជាច្រៀងឆ្នាំ មានប្រជាជនមិនតិចទេ​ដែល​បានស្គាល់ សុខ ស្រីនាង ហើយគ្រប់បទចំរៀងទាំងអស់ដែលបានចេញផ្សាយនៅលើទីផ្សារ សុទ្ធសឹងតែទទួលបានការ​គាំទ្រ​ខ្លាំង​ពីសំណាក់មហាជនទាំងស្រីប្រុស។ 

ជាការពិតណាស់ ក្រៅពីទេពកោសល្យគួរឲ្យស្ញើចសរសើរ ក្នុងវិស័យសិល្បៈតាមរយៈទឹកដមសំដៀងដ៏គ្រលួចមានមន្តស្នេហ៍តារាម្នាក់នេះ គឺមានរូបសម្ភស្សស្អាតខ្លាំងផងដែរ មិនចាញ់ក្មេងៗប៉ុន្មាននោះ ដែលធ្វើឲ្យអ្នកគាំទ្រគន់មើលសម្រស់មិនចេះជិនណាយ សោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក វ័យកាន់តែជ្រេតែបើមើលទៅសម្រស់តារាចម្រៀងរូបនេះ កាន់តែស្អាតខ្លាំងៗ ជាងមុនច្រើនគួរឲ្យកត់សម្គាល់តែម្តង ដោយលើកនេះ កញ្ញាលេងឈុតរ៉ូចខ្មៅយ៉ាងសមសួនមិនខ្លីពេកក៏មិនវែងពេក ចំណែកមើលទៅទឹកមុខ ក៏ស៊ីជាមួយនឹងសក់ខ្មៅរលោង កាន់តែក្មេងជាងវ័យ ដោយសាច់មុខសខ្ចី រីឯរូបរាង គឺនៅតែតូចច្រឡឹង មិនខុសពីពេលរាល់ដងនោះឡើយ អាចនិយាយបាន កញ្ញាមើលទៅស្អាតប្លែក ជាងពេលមុនមួយកម្រិតទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 
សុខ ស្រីនាង 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីនាង