អាការៈខ្វះឈាមទៅចិញ្ចឹមបេះដូង (Angina) មិនមែនជាជំងឺឡើយ ប៉ុន្តែវាជាបណ្ដុំរោគសញ្ញាដែលកើតឡើងនៅពេលដែលសាច់ដុំបេះដូងមិនទទួលបានឈាមគ្រប់គ្រាន់។ រោគសញ្ញាចម្បងគឺឈឺទ្រូង និងអមដោយរោគសញ្ញាដទៃទៀត។ កត្តានេះអាចមានភាពខុសគ្នា អាស្រ័យលើអាយុ ភេទ និងប្រភេទនៃការខ្វះឈាមទៅចិញ្ចឹមបេះដូង។
សញ្ញាទូទៅនៃការខ្វះជាតិទៅចិញ្ចឹមបេះដូង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបញ្ហាខ្វះឈាមទៅចិញ្ចឹមបេះដូងនឹងកើតឡើង ប្រសិនបើសរសៃឈាមតូចចង្អៀត ឬស្ទះ ហើយរោគសញ្ញាទូទៅមានដូចខាងក្រោម៖
- ឈឺទ្រូង
- ក្រហាយទ្រូង
- សម្ពាធនៅទ្រូង
- តឹងទ្រូង
រោគសញ្ញាដទៃទៀតរួមមាន៖
- វិលមុខ
- ពិបាករំលាយអាហារ
- ចង្អោរ
- ឈឺចាប់នៅដៃ ខ្នង ស្មា ក ពោះ ឬថ្គាម
- ដកដង្ហើមខ្លីៗ
- បែកញើស
- ខ្សោយ
បញ្ហាខ្វះឈាមទៅចិញ្ចឹមបេះដូងកើតចំពោះស្ត្រីអាចមានលក្ខណៈខុសគ្នា
ស្ត្រីអាចមានរោគសញ្ញាខ្វះឈាមទៅចិញ្ចឹមបេះដូងដូចទៅនឹងបុរសដែរ ប៉ុន្តែអាចមានលក្ខណៈខុសគ្នាបន្តិចបន្តួច។ ជាមួយគ្នានេះដែរ ស្ត្រីងាយនឹងកើតមានអាការៈខ្វះឈាមទៅចិញ្ចឹមបេះដូង ដោយសារតែជំងឺសរសៃឈាមតូចៗ ធ្វើឲ្យស្ទះសរសៃឈាមបេះដូង។ ជាលទ្ធផល ស្រីៗយើងមានអាការៈខ្វះឈាមទៅចិញ្ចឹមបេះដូងញឹកញាប់ដូចបុរសដែរ ប៉ុន្តែប្រឈមនឹងអាការៈគាំងបេះដូងតិចជាង។ ការឈឺទ្រូងនៅតែជារោគសញ្ញាទូទៅបំផុត ប៉ុន្តែរោគសញ្ញាដទៃទៀតដែលកើតឡើងជាញឹកញាប់ចំពោះស្ត្រីមានដូចជា៖
- ឈឺពោះ
- ចង្អោរ
- ឈឺក ថ្គាម បំពង់ក ដៃ ស្មា ឬខ្នង
- ដកដង្ហើមខ្លីៗ
- ក្អួត
អាយុអាចប៉ះពាល់ដល់រោគសញ្ញានៃបញ្ហាខ្វះឈាមទៅចិញ្ចឹមបេះដូង
ហានិភ័យនៃបញ្ហាខ្វះឈាមទៅចិញ្ចឹមបេះដូងនឹងកើនឡើងនៅពេលដែលយើងមានវ័យកាន់តែចាស់ទៅ។ ជាទូទៅ វាកើតឡើងចំពោះបុរសដែលមានអាយុលើសពី៤៥ឆ្នាំ និងស្ត្រីដែលមានអាយុលើស៥៥ឆ្នាំ។ យ៉ាងណាមិញ អាការៈដកដង្ហើមខ្លីៗច្រើនតែកើតឡើងមនុស្សចាស់ ហើយរោគសញ្ញាផ្សេងទៀតមានដូចខាងក្រោម៖
- ឈឺពោះ
- វិលមុខ
- វង្វេងស្មារតី
- ឈឺស្មា ឬខ្នង
- ខ្សោយកម្លាំង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]