ភ្នំពេញ៖ ហេង កែវនីតា គឺជាពិធីការនីដ៏ឆ្នើមម្នាក់នៅក្នុងប្រទេសកម្ពុជា ដែលមានទេពកោសល្យខ្លាំងទៅលើវោហាស័ព្ទមិនចេះរីងចេះរីងស្ងួត ធ្វើឱ្យទស្សនិកជនការសប្បាយរីករាយនៅពេលវត្តមានកញ្ញានៅលើកញ្ចក់ទូរទស្សន៍ម្តងៗ។
ជាការពិតណាស់ ក្រោយពីប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំរួចមក តារាស្រីសាច់ចាំរូបនេះ នៅតែបន្តការងារជាសិល្បៈការនីមួយរូបដដែលក្នុងពេលបច្ចុប្បន្ន ដោយកន្លងមកកញ្ញាតែងតែបង្ហោះរូបភាពសម្លៀកបំពាក់ចម្រុះ នៅក្នុងបណ្តាញសង្គម មានទាំងសម័យ និងមានទាំងប្រពៃណីខ្មែរផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ហេង កែវនីតា គឺមានរូបឆោមស្អាតខ្លាំង ដោយកញ្ញាគឺអាចស្លៀកសម្លៀកបំពាក់បានគ្រប់ទម្រង់តែម្តង មិនថា សម័យថ្មី សុិចសុី សុភាព និងរួមទាំងសម្លៀកបំពាក់ប្រពៃណីទៀតផង ដោយសារតែកញ្ញាមានរូបភាពស្អាតដែលនារីគ្រប់រូបតែងប្រាថ្នាចង់បាន រួមទាំងស្បែកសខ្ចី និងទម្រង់បែបពងក្រពើ ដែលនេះធ្វើឱ្យសម្លៀកបែបណាក៏អាចល្មម និងសមរម្យចំពោះពិធីការនីរូបនេះផងដែរ។
យ៉ាងណាមិញ អ្នកគាំទ្រក៏បានសរសើរទៅកាន់សម្រស់ និងការថែរក្សារូបភាព របស់ ហេង កែវនីតា ផងដែរ ដែលទោះបីជាពេលវេលាកន្លងទៅច្រើនឆ្នាំមែន ប៉ុន្តែសម្រស់នៅតែខ្ងង់ដដែល៕
សូមចូលទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]