សៀមរាប៖ ជារឿយៗ មហាជនតែងតែសង្កេតឃើញអំពីជីវិតគ្រួសាររបស់តារាចម្រៀង ដ៏មានប្រជាប្រិយភាព អ្នកនាង ពេជ្រ សូលីកា ហាក់កាន់តែមានសុភមង្គលខ្លាំងឡើងថែមមួយកម្រិតទៀត ចាប់តាំងពីបានសមាជិកកូនប្រុសដ៏គួរឲ្យក្នាញ់ម្នាក់ ចូលមកក្នុងគ្រួសាររបស់នាង។
ហើយរាល់គ្រប់សកម្មភាពគ្រួសាររបស់តារាស្រីម្ចាស់បទ «តាមដាន» រូបនេះ ដែលតែងតែបង្ហាញនៅលើបណ្ដាញសង្គមនាពេលកន្លងមក ក៏បានធ្វើឲ្យមហាជនក៏ដូចជាហ្វេនៗ មានការពេញចិត្តពេញថ្លើម និងប្រាថ្នាចង់បានជីវិតគ្រួសារដ៏មានសុភមង្គលដូចនាងជាហូរហែផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក្នុងពេលថ្មីៗនេះ ពេជ្រ សូលីកា ព្រមទាំងស្វាមី ក៏បាននាំគ្នាទៅលេងខេត្តសៀមរាប ក្នុងទឹកដីអង្គរដ៏អច្ឆរិយៈ ហើយក៏បានថតរូបជុំគ្នាជាច្រើនប៉ុស្ដិ៍យ៉ាងរីករាយ។ ក្នុងនោះផងដែរ គ្រប់រូបដែលនាងបានបង្ហាញទាំងអស់នោះ ពួកគេបានថតរូបជុំគ្នាបែបគ្រួសារតូចមួយ មានទាំងប៉ាៗ ទាំងម៉ាក់ៗ និងកូនកូនប្រុសរបស់ពួកគេ ដោយតុបតែងខ្លួនក្នុងឈុតបែបប្រពៃណីខ្មែរ មើលទៅស្រស់ស្អាត និងពិតជាមានក្ដីសុខខ្លាំងតែម្ដង៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]