ភ្នំពេញ៖ តារាកំប្លែងស្រីកូនពីរអ្នកនាង ខ្ញុង ចាប់តាំងពីឈានជើងចូលសិល្បៈមក គេសង្កេតឃើញតារារូបនេះមានប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់។ ម្យ៉ាងដោយសារតារារូបនេះជាតារាកំប្លែងដែលពញកែនិយាយបញ្ចេញបញ្ចូលនូវរឿងកំប្លែងៗ ធ្វើឲ្យមហាជនបានសើចសប្បាយស្ទើរគ្រប់ពេលតែម្ដង។

យ៉ាងណាមិញ ខណៈរៀបការបង្កើតកូនទីពីរួច អ្នកនាង ខ្ញុង កាន់តែមានកកដីសុខ និងសុភមង្គលជាងមុន។ លើសពីនេះទៅទៀត បច្ចុប្បន្នគេឃើញតារាស្រីរូបនេះ បានបង្កើតមុខរបរបន្ថែមក្រៅពីអាជីបជាតារាកំប្លែង ដើម្បីរកប្រាក់បង្កើនចំណូលផងដែរ។ បើក្រឡេកមើលរូបសម្ផស្សក្រោយធ្វើការកែច្រមុះរួច តារារូបនេះកាន់តែមានទម្រង់មុខស្អាតប្លែកជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួុយគ្នាមេះដែរ បើទោះបីវ័យកាន់តែជ្រេ ព្រមទាំងមានកូនពីរក៏ពិតមែន តែអ្នកនាង ខ្ញុង នៅតែមានរូបសម្រស់ស្រស់សោភា។ ជាពិសេស ថ្មីៗនេះនាងបានបង្ហោះរូបភាពថ្មី ខណៈតុបតែងខ្លួន ស្លៀកខ្លី ដោយមើលទៅរូបរាងនាងពិតជាស្លីម ហើយចង្កេះតូចខ្លាំងមិនចាញ់តារាម៉ូដែលប៉ុន្មានឡើយ។ ក្រោយតែងខ្លួនជាមួយស្ទាយ៍ថ្មីទាន់សម័យបែបនេះរួច មានអ្នកគាំទ្រជាច្រើនបានសើរពីរូបសម្រស់តារារូបនេះគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖​

  អ្នកនាង ខ្ញុង
  អ្នកនាង ខ្ញុង
  អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង 
អ្នកនាង ខ្ញុង 
អ្នកនាង ខ្ញុង 
  អ្នកនាង ខ្ញុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង