ភ្នំពេញ​៖ ជាការពិតណាស់ ប្រិយមិត្ត ពុកម៉ែបងប្អូន ប្រាកដជាជ្រាបច្បាស់ពី កំពូលតារាចម្រៀង លោក ឆាយ វីរៈយុទ្ធ អាចនិយាយបានថាជាតារាចម្រៀងជើងចាស់មួយរូប ប៉ុន្តែប្រជាប្រិយភាព និងសម្លេងដ៏ពិរោះរណ្ដំរបស់លោក នៅតែអាចឆាបយកបេះដូងហ្វេនៗគ្រប់ស្រទាប់វ័យបានដដែល ជាពិសេស រូបលោកនៅតែសង្ហាដដែលថែមទៀតផង។    

យ៉ាងណាមិញ ក្រៅពីធ្វើឲ្យទស្សនិកជនទាំងអស់ ចាប់អារម្មណ៍ជាមួយការងារសិល្បៈរបស់លោកហើយ មួយរយៈចុងក្រោយនេះលោក ឆាយ វីរៈយុទ្ធ បានធ្វើឲ្យហ្វេនៗតាមដានយ៉ាងកៀកកិតអំពីជីវិតក្រៅឆាក ជីវិតគ្រួសារដ៏មានសុភមង្គលជាមួយកូនៗ និងភរិយា ដោយតែងបង្អួតពីភាពផ្អែមល្ហែមមិនចេះអស់។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះតារាចម្រៀងប្រុសរូបនេះក៏ទទួលបាននូវការងារថ្មីមួយទៀត ដែលលោកបានចូលរួម ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង លោក ឆាយ វីរ:យុទ្ធ ក្លាយជាទូតសុឆន្ទ:របស់ ក្រុមហ៊ុនមួយកាលពីព្រឹកមិញនេះ ។ លើសពីនេះ អ្វីដែលធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មនោះគឺ ក្នុងនោះ  ក៏មានវត្តមានភរិយាជាទីស្រលាញ់របស់លោក ក៏បានមកចូលរួមធ្វើជាកម្លាំងចិត្ត បង្ហាញក្ដីមោទនភាពចំពោះសមិទ្ធផលថ្មីរបស់ស្វាមីនាងផងដែរ ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ជាច្រើន។

ដោយក្នុងនោះគ្រប់រូបភាពទាំងអស់ ពិតជាបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅតែម្ដង ពិសេសរូបភាពជាច្រើនសន្លឹក ដែល ឆាយ វីរ:យុទ្ធ បានបង្ហោះនោះ មហាជនព្រមទាំងអ្នកគាំទ្រ មានការពេញចិត្តខ្លាំង ព្រោះនាងបាននៅឈរក្បែរស្វាមី បញ្ចេញស្នាមញញឹមពោរពេញដោយក្ដីរីករាយចំពោះភាពជោគជ័យរបស់ស្វាមីរបស់ខ្លួន៕

សូមទស្សនារូបភាពខាងក្រោម៖

ឆាយ វីរ:យុទ្ធ និង ភរិយា
ឆាយ វីរ:យុទ្ធ និង ភរិយា
ឆាយ វីរ:យុទ្ធ និង ភរិយា ចូមរួមក្នុងកម្មវិធី
ឆាយ វីរ:យុទ្ធ និង ភរិយា ចូមរួមក្នុងកម្មវិធី
ឆាយ វីរ:យុទ្ធ និង ភរិយា ចូមរួមក្នុងកម្មវិធី
ឆាយ វីរ:យុទ្ធ និង ភរិយា ចូមរួមក្នុងកម្មវិធី
ឆាយ វីរ:យុទ្ធ និង ភរិយា ចូមរួមក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ