តារាកម្សាន្ត៖ រយៈពេល​ជា​ច្រើន​ឆ្នាំ​នៃការ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ របស់​តារា​ចម្រៀង​ជេីងចាស់ប៉ុន្មាននាក់ខាងក្រោមនេះ​ ជឿជាក់ថាទស្សនិកជនប្រាកដជាបានជ្រាប​ និងស្គាល់ពួកគេរួចមកហេីយ​ តាមរយៈ​ស្នាដៃសិល្បៈជាច្រេីននាពេលកន្លងមក ពិសេសបទចម្រៀងដ៏ពីរោះៗល្បីៗរបស់គេផ្ទាល់តែម្ដង។

ទន្ទឹម​នឹង​នេះ​ តារាខាងក្រោម មិនត្រឹមតែអាចសាងកេរ្តិ៍ឈ្មោះខ្លួនឯងបានយ៉ាងល្បីសុះសាយប៉ុណ្ណោះទេ​ តែក្រោយមកទៀត ពួកគេក៏បានជួយណែនាំផ្លូវឲ្យប្អូនៗពួកគេអាចឈានជើងចូលសិល្បៈ និងដើរតាមគំរូរបស់ខ្លួន រហូតអាចសាងប្រជាប្រិយភាពបានយ៉ាងល្បី  ដោយសារតែប្អូនៗរបស់តារាទាំងនេះ សុទ្ធតែមានសមត្ថភាពពូកែៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ហើយនាពេលបច្ចុប្បន្ន​ តារាចម្រៀងទាំងនេះ​ សុទ្ធតែអាចឈរជេីងក្នុងសិល្បៈបានយ៉ាងមាំ មានអ្នកគាំទ្រកាន់តែច្រើនទាំងបងទាំងប្អូន ហើយការងារសិល្បៈក៏មានកាន់តែច្រើន មើលទៅប្រជាប្រិយភាពររបស់បងប្អូនតារាទាំងនោះ ហាក់មិនចាញ់គ្នាប៉ុន្មាននោះឡេីយ៕

ពួកគេទាំងនោះ​ រួមមាន​៖

អេនី ហ្សាម ជាប្អូន មង្គល ទីណា
អេ ជីឡា ជាប្អូន ណាំ ប៊ុណ្ណារ័ត្ន
ខេអាយ ជាប្អូន ហ្សូណូ
នីកូ ជាប្អូន ណុប បាយ៉ាទិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាំ ប៊ុណ្ណារ័ត្ន