រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនមួយចំនួនធ្លាប់បាន ឮរួចមកហើយ នូវពាក្យចចាមរាមដែលថា ឲ្យតែតារាខ្មែរដែលស្ងាត់ បាត់មុខពីសិល្បៈនោះ ភាគច្រើន តែងសំងំរស់នៅក្នុងជីវភាពមួយដែលលំបាក តែផ្ទុយទៅវិញ គំនិតនេះ អាចចាត់ទុកគ្រាន់តែជា ការសន្និដ្ឋានតែប៉ុណ្ណោះ ព្រោះក្នុងនោះ អតីតតារាខ្មែរមិនតិចនាក់ទេ ដែលកំពុងប្រើជីវិតរស់នៅ សាមញ្ញា និងរីករាយ។
ជាពិសេស ប្រសិនបើក្រឡេកទៅមើល ពីជិវិតគ្រួសាររបស់ តារាប្រុស ជាមិត្តភក្តិនឹងគ្នា២រូបនេះ ក៏មិនសូវខុសគ្នាឆ្ងាយពី តារាផ្សេងៗដែរ បើទោះបី ដកខ្លួនចេញពីសិល្បៈក៏ពិតមែន ប៉ុន្តែជីវិតគ្រួសាររបស់ តារាប្រុសទាំំងពីររូបនេះ កំពុងតែពោរពេញ ដោយសុភមង្គល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត គេក៏ដឹងថា តារាប្រុសប៉ុន្មានរូបនេះ កំពុងសំងំរស់នៅក្នុងជីវភាពមួយធូរធា ដោយក្នុងនោះ គេឃើញ អ្នកទាំងពីរ សុទ្ធតែមានរថយន្តទំនើបប្រើ ផ្ទះធំស្កឹមស្កៃ មិនតែប៉ុណ្ណោះ សុទ្ធតែមានជំនួញក្នុងដៃគ្រប់គ្នាតែម្តង ជាក់ស្តែង គេឃើញ តារាប្រុស ណាំ ប៊ុណ្ណារ័ត្ន ចាប់ផ្តើមប្រឡូកក្នុងវិស័យអចលទ្រព្យ លក់ដីឡូត៌ជាលក្ខណៈផ្ទាល់ខ្លួនទៀតផង បើក្រឡេកទៅមើល តារាប្រុស មង្គល ទីណា វិញ រូបលោក បើកជំនួញគ្រួសារជាមួយនឹងភរិយា មានអាជីវកម្មលក់គ្រឿងក្រអូបធំមួយ នៅផ្សារកោះកុង ផងដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១.តារាប្រុស មង្គល ទីណា



២. តារាប្រុស ណាំ ប៊ុណ្ណារ័ត្ន



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]