ភ្នំពេញ៖ អភិបាលរងខណ្ឌ​ច្បារអំពៅ​ លោក ណុប ផា បានឱ្យដឹងថា កាលពី​ថ្ងៃទី​១៣ ​ខែកញ្ញា​ ចាប់ពី​ម៉ោង​៧​៖​៣០​នាទី​ព្រឹក ​រហូតដល់​ម៉ោង​៧​យប់ ​នៅក្នុង​បរិវេណ​វត្ត​ព្រែកប្រា​ ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ ​ភូមិអូរអណ្តូង​១ ​សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ បាន​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ ​ចុះ​យក​សំណាក​​ប្រជាពលរដ្ឋ​ និង​កម្លាំង​ប្រជា​ការពារ​សរុប​ ​សង្កាត់​ច្បារអំពៅ​ទី​១ សង្កាត់​ច្បារអំពៅ​ទី​២ សង្កាត់​និរោធ សង្កាត់​ព្រែកប្រា និង​សង្កាត់​ព្រែក​ថ្មី​ ​សរុប ១,៤២៧​នាក់ ​និងរកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​ ១០​នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចុះ​ទៅយក​សំណាក​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខ​ណ្ឌ​ច្បារអំពៅនេះ គឺ​ដើម្បី​ចង់ដឹង​ពី​សុខភាព​ ពិសេស​ស្វែងរក​អ្នក​កើត​ជំងឺ​កូ​វីដ​១៩។ បន្ថែមពីនេះ លោក​អភិបាលរង បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពុំទាន់​បានមក​យក​សំណាក​សូម​មក​ទទួល​ការ​សំណាក​នៅ​ថ្ងៃទី​១៦​ ខែកញ្ញា ​បន្តទៀត​ នៅក្នុង​បរិវេណ​វត្ត​ព្រែកប្រា​។ ដោយឡែក ចំពោះ​អ្នក​ជំ​ងឺ​ទាំង ​១០​នាក់ខាងលើ ​ត្រូវបាន​បញ្ជូនទៅសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

ប្រភព៖ កម្ពុជាថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]