រដូវភ្ជុំបិណ្ឌជិតឈានចូលមកហើយ ភាគច្រើនគ្នាយើងមួយចំនួនច្បាស់មានការជួបជុំគ្រួសារបន្តិចបន្តួច បន្ទាប់ពីត្រលប់មកពីវត្តវ៉ាវិញ។ ទោះជាយ៉ាងណាក៏ដោយ យើងមិនត្រូវភ្លេចការពារខ្លួន និងមនុស្សជាទីស្រលាញ់របស់យើងពីជំងឺកូវីដ-១៩ ឬវីរុសបំប្លែង Delta ឡើយ ពិសេសសុខភាពកូនតូចៗ ព្រោះវាក៏មានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសនេះ មិនថាជួបជុំមនុស្សតិច ឬច្រើនក្ដី។
បើប្រៀបធៀបនឹងមនុស្សធំ រាងកាយកូនក្មេងអាចទប់ទល់នឹងវីរុសកូវីដ-១៩ បានល្អជាង ហើយសុខភាពក្មេងក៏មិនងាយទ្រុឌទ្រោមដូចសុខភាពមនុស្សធំដែរ ក្រោយឆ្លងវីរុសកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលទប់ស្កាត់ និងប្រយុទ្ធជំងឺឆ្លងអាមេរិក (CDC) ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
ស្របគ្នានេះ ដើម្បីការពារសុខភាពកុមារពីជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ កម្ពុជាយើងបានអនុញ្ញាតឲ្យក្មេងក្រោមអាយុ១២ ដល់ក្រោម ១៨ឆ្នាំ ចាក់វ៉ាក់សាំងកូវីដ-១៩ តាំងពីថ្ងៃទី០១ សីហា ២០២១មកម្ល៉េះ។ យ៉ាងនេះក្ដី អាអូនក្រោម១២ឆ្នាំ និងក្មេងៗមួយចំនួនដែលមិនទាន់បានទទួលវ៉ាក់សាំងនៅតែប្រឈមការឆ្លងជំងឺនេះ ហេតុនេះម៉ាក់ប៉ាគួរតែចេះពីវិធានការការពារសុខភាពកូនៗពីការឆ្លងមេរោគកាចសាហាវដូចខាងក្រោម៖
១. ប្រាកដថាកូនៗលាងដៃបានត្រឹមត្រូវជាមួយសាប៊ូ នឹងទឹកស្អាតញឹកញាប់ តាមដែលអាចធ្វើទៅបាន។ នេះបើតាមការណែនាំរបស់វេជ្ជបណ្ឌិត Maria Van Kerkhove បម្រើការនៅអង្គការសុខភាពពិភពលោក(WHO) ។
២. ម៉ាក់ប៉ាអាចប្រើអាល់កុលលាងដៃកូនបាន ប៉ុន្តែបើតាមការលើកឡើងរបស់ American Academy of Pediatrics (AAP) អះអាងថា ក្មេងៗក្រោមអាយុ ៥ឆ្នាំមិនគួរប្រើទេ ព្រោះអាចពុល យកល្អលាងនឹងសាប៊ូ និងទឹកស្អាតវិញ។
៣. ដើម្បីសុខភាពកូន ម៉ាក់ប៉ាគួរបង្រៀនកូនឲ្យចេះប្រើកែងដៃខ្ទប់ច្រមុះ មាត់ ពេលក្អក ឬកណ្ដាស់
៤. បង្រៀនកូនឲ្យចេះពាក់ម៉ាសបានត្រឹមត្រូវ។ ម៉ាសត្រូវគ្របច្រមុះ មាត់ឲ្យជិត ពិសេសមុនពេលពាក់ម៉ាស់ ឬប៉ះពាល់ម៉ាស់ត្រូវប្រាកដថា ដៃស្អាត។
៥. ប្រាប់កូនឲ្យចេះរក្សាគម្លាតពីអ្នកដទៃ មិនថាជាសមាជិកគ្រួសារ ឬមិត្តភ័ក្ដិមកលេងទេ ត្រូវនៅឲ្យឆ្ងាយយ៉ាងហោចណាស់ ១ម៉ែត្រកន្លះពីមនុស្សជុំវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]