តារាកម្សាន្ត: ព្រហ្មលិខិតនៃវាសនារបស់មនុស្សគឺជារឿងដែលយើងមើលពុំឃើញ មានជួប មានបែកគឺសុទ្ធសឹងតែជាភ័ព្វព្រេង និងវាសនាជាអ្នកដៅទុក សម្រាប់ជីវិតគូរបស់មនុស្សម្នាក់ៗដែលគ្មាននរណាម្នាក់ដែលអាចកំណត់បានឡើយ។
យ៉ាងណាមិញ ដូចដែលប្រិយមិត្ត ពុកម៉ែ បងប្អូន ដែលជាអ្នកតែងតែនិយមតាមដានព័ត៌មានសិល្ប:កម្សាន្ត ប្រាកដជាបានទទួលជ្រាបរួចមកហើយអំពីខ្សែជីវិតខ្លះៗរបស់កំពូលតារាចម្រៀង និងសម្តែងចំនួន៣ដួង គឺអ្នកស្រី ចាន់តារាទី អ្នកស្រី ម៉ៅ ស៊ីណាត និងអ្នកស្រី ម៉េង កែវពេជ្ជតា ដោយក្រោយពេលដែលតារាស្រី៣ដួងនេះបានចែកផ្លូវជាមួយអតីតស្វាមីមានងារជាឧត្តម និងមានបុណ្យសក្តិរួចមក គេឃើញថាតារាស្រី៣ដួងនេះជារឿយៗតែងបង្ហាញភាពរឹងមាំ ដោយរស់នៅយ៉ាងមានក្តីសុខជាមួយកូនៗក្រោមបន្ទុក ព្រមទាំងឃើញមានបើកដំណើរការអាជីវកម្មសម្រាប់ធ្វើជាមុខរបរបន្ថែមក្រៅពីវិស័យសិល្ប:ថែមទៀតផង៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម÷
១/.អ្នកស្រី ចាន់ តារាទី: បច្ចុប្បន្នជាម្ចាស់អាហារដ្ឋាន និងជាអ្នកលក់អនឡាញ

២/. អ្នកនាង ម៉ៅ ស៊ីណាត: បច្ចុប្បន្នជាតារាចម្រៀង និងជាអាជីវកម្មលក់ខោអាវ

៣/. អ្នកស្រី ម៉េង កែវពេជ្ជតា: បច្ចុប្បន្នជាតារាចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]