ភ្នំពេញ៖ ការរៀបការកសាងជីវិតគ្រួសារ មិនថាអ្នកមានឋានៈខ្ពស់ឬទាបយ៉ាងណា តែងតែប្រាថ្នាចង់បានជីវិតប្ដីប្រពន្ធរស់នៅជាមួុយគ្នាដោយចុះសម្រុង។ ជាពិសេស ចង់បង្កើតគ្រួសារមួយដែលមានតែក្ដីសុខ និងសុភមង្គល រួមរស់ជាមួយគ្នាដល់ចាស់កោងខ្នង។ តែនៅពីក្រោយភាពចង់បានក្ដីសុខក្នុងជីវិតគូ មានស្វាមីភរិយាខ្លះ រៀបការរួចមិនបានប៉ុន្មានឆ្នាំផង ក៏សម្រេចចិត្តលែងលះគ្នា ដោយសារកត្តាផ្សេងៗពីគ្នាជាដើម។

ជាមួយគ្នានេះដែរ គូស្វាមីភរិយាជាច្រើនក្រោយលែងលះគ្នាអ្នកខ្លះព្យាយាមហែកហួររឿងអាក្រក់ៗរបស់ដៃគូនៅលើបណ្ដាញសង្គម ដើម្បីទាមទាររកភាពល្អមកឲ្យខ្លួនឯង ចំណែកគូខ្លះ លែងលះគ្នាជ្រើសយកវិធីស្ងៀមស្ងាត់ ផ្ដល់កិត្តយសឲ្យគ្នាទៅវិញទៅមក។ ក្នុងនោះដែរ បើក្រឡេកមើលសិល្បការិនីខ្មែរល្បីៗ ដែលធ្លាប់បែកបាក់ជាមួយស្វាមី ពួកគេបានសម្រេចចិត្តលែងលះជាមួយស្វាមីដោយស្ងាត់ៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង តារាស្រីខ្មែរដែលមានចិត្តធ្ងន់ព្រមទាំងមានចរិតថ្លៃថ្នូរ មិនជ្រើសយកវិធីហែកហួរជីវិតប្ដីប្រពន្ធបង្ហាញលើបណ្ដាញសង្គមក្រោយលែងលះប្ដី ដោយតារាទាំងនោះមានដូចជា៖

១៖ អ្នកនាង ពេជ្រ សោភា

កំពូលតារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា បានសម្រេចចិត្តលែងលះស្វាមីអស់ជាច្រើនឆ្នាំមកហើយ ខណៈរស់នៅជាមួយអតីតស្វាមីមិនចុះសម្រុងនឹងគ្នា។ ពិតណាស់ បើទោះបីបែកបាក់ជាមួុយស្វាមីរាប់ឆ្នាំ តែនាងមិនដែលនិយាយរឿងអាក្រក់ពីអតីតស្វាមីនាងឡើយ។

 អ្នកនាង ពេជ្រ សោភា
 អ្នកនាង ពេជ្រ សោភា

២៖ អ្នកនាង សុខ ស្រីនាង

តារាចម្រៀងស្រីសុភាពមុខមាត់ស្អាត អ្នកនាង សុខ ស្រីនាង បច្ចុប្បន្ននាងជាស្រីមេម៉ាយ ម្យ៉ាងស្របពេលដែលតារារូបនេះលែលះជាមួុយស្វាមី នាងបានជ្រើសយកវិធីលែងលះគ្នាដោយស្ងៀមស្ងាត់ មិនបញ្ចេញឥទ្ធិពលអាក្រក់ពីជីវិតគូនាងលើបណ្ដាញសង្គមឡើយ។

អ្នកនាង សុខ ស្រីនាង
អ្នកនាង សុខ ស្រីនាង

៣៖ អ្នកនាង សុខ សោម៉ាវត្តី

តារាសម្ដែង និងពិធីការិនីកូនមួយអ្នកនាង សុខ សោម៉ាវត្តី បើទោះបីលែងលះជាមួយស្វាមី ត្រូវទទួលបន្ទុកចិញ្ចឹមកូនតែម្នាក់ឯងដោយលំបាក ក៏នាងនៅតែរឹងមាំ។ ម្យ៉ាងក្នុងអំឡុងពេលបែកបាក់ជាមួយអតីតស្វាមី តារារូបនេះមិនបានបង្ហាញពីរឿងអាក្រក់ៗពីជីវិតគូលើបណ្ដាញសង្គមឡើយ ដោយនាងនៅតែទុក្ខកិត្តយសឲ្យអតីតស្វាមី។

អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី

៤៖ អ្នកនាង លី ចាន់សីហា

តារាសម្ដែងពូកែទឹកភ្នែក អ្នកនាង លី ចាន់សីហា បច្ចុប្បន្ននាងបានលែងលះជាមួយស្វាមីយ៉ាងដាច់ស្រេច។ ខណៈលែងលះស្វាមី នាងបានរក្សាភាពស្ងប់ស្ងាត់ មិនបង្ហាញពីមូលហេតុបែកបាក់ស្វាមីលើបណ្ដាញសង្គមដូចបុគ្គលមួយចំនួនឡើយ។

អ្នកនាង លី ចាន់សីហា
អ្នកនាង លី ចាន់សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា